សព្វថ្ងៃសម័យកាលកាន់តែវិវឌ្ឈន៍ពីមួយថ្ងៃទៅមួយថ្ងៃម្ហូបអាហារនំចំណីក៏មានជាហូរហែរ ដោយឡែក អាហារគ្រឿងសមុទ្រ យើងសង្កេតឃើញថាវត្តមាននៅតាមបណ្តាហាងនានាក្នុងរាជធានីភ្នំពេញ យ៉ាងសំបូរបែបផងដែរ។ ដូច្នេះថ្ងៃនេះ KSPG.TV សូមណែនាំលោកអ្នក នៅកន្លែងមួយ គឺ ហាង ស្រ្តីតហ្វូត402។
ហាង ស្រ្តីតហ្វូត402 គឺមានលក់គ្រឿងសមុទ្រអាំងជាច្រើនមុខដូចជា៖ អ័យស្ទ័រអាំង បង្កងអាំង មឹកអាំង និងអាហារសមុទ្រគ្រឿងជាច្រើនមុខទៀតដែលមានរសជាតិ ឈ្ងុយឆ្ងាញ់ ហើយមានតំលៃធូរថ្លៃ ១ចានត្រឹមតែ2.75$ប៉ុណ្ណោះ។
ក្នុងនោះដែរហាងស្រ្តីតហ្វូត402 ក៏មានអាហារនិងភេសជ្ជៈផ្សេងទៀតដែលផ្តល់ជាជម្រើសសម្រាប់លោកអ្នក រួមផ្សំទាំងមានបរិយាកាសល្អ កន្លែងធំទូលាយ ងាយស្រួលសម្រាប់កម្មវិធីផ្សេងៗ ជប់លៀង ខួបកំណើត ជឿជាក់ថាលោកអ្នកមិនខកបំណង។
ហាង ស្រ្តីតហ្វូត402 ចាប់បើកលក់ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង១១យប់ មានទីតាំង ស្ថិតនៅ ផ្លូវ 402 ក្រោយវិទ្យាស្ថាន Vanda ជិតទូតចិនចំងាយពីវិទ្យាស្ថាន Vanda 500ម។
ហាង ស្រ្តីតហ្វូត402
ទីតាំង៖ ស្ថិតនៅ ផ្លូវ 402 ក្រោយវិទ្យាស្ថាន Vanda ជិតទូតចិន
ចំងាយពីវិទ្យាស្ថាន Vanda 500ម
ទូរស័ព្ទ៖ 010 429 296
វីដេអូ