តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា កីឡាករឆ្នើម Messi នៅមិនទាន់ចុះហត្ថលេខាលើកុងត្រាជាមួយនឹងក្លឹបអ្នកមានបុណ្យនៅឡើយ ទោះបីជាបានចូលលេងរដូវកាលថ្មីអស់ពេលប៉ុន្មានខែកន្លងមកហើយ ។
នេះមកពីចលនាទាមទារឲ្យប្រធានក្លឹប Josep Bartomeu ចុះចេញពីតំណែង ទើបធ្វើឲ្យការចុះកុងត្រាផ្លូវការរបស់ Messi នៅតែពន្យារពេលមកដល់ពេលនេះ ។
Barcelona នៅតែអះអាងថា Messi នឹងមិនទៅណាចោលក្លឹបទេ ទោះបីជាដល់ថ្ងៃចប់រដូវកាលក៏ដោយ ។ ការមិនទាន់ចុះកុងត្រាជាផ្លូវការនេះ អាចអនុញ្ញាតឲ្យ Messi ទៅនិយាយថ្លៃជាមួយនឹងក្លឹបដទៃទៀតបាន ។ តែ Barcelona នៅតែមានជំនឿចិត្តថានឹងអាចរក្សា Messi បាន ។
ក្លឹបដែលអាចមកបេះ Messi ចេញបាន រួមមានក្លឹបដែលហ៊ានជះលុយទាំងគីបៗ ដូចជា PSG និង Manchester City ជាដើម ។ ក្រៅពីនេះ គឺក្លឹបផ្សេងៗទៀតនៅក្នុង Premier League ៕