បច្ចុប្បន្ននេះនៅទីក្រុងភ្នំពេញ ហាងអាហារដ្ឋានកាន់តែមានច្រើ់នឡើងៗ ហើយអាហារក៏មានច្រើនមុខច្រើនបែបប្លែកៗដែរទៅតាមការច្នៃប្រឌិតរបស់ចុងភៅក្នុងហាងនីមួយៗ តែសម្រាប់អាហារមួយចំនួនតម្លៃមិនជាធូរថ្លៃប៉ុន្មានទេ តួយ៉ាងដូចជា:បបរកង្កែបនេះឯង តម្លៃ៧០០០រៀលអាចនិយាយបានថាពិបាករក ហើយក៏មិនសូវមានច្រើនហាងដែរ។
កន្លងមកយើងធ្លាប់បានបង្ហាញលោកអ្នកម្តងហើយគឺ ភោជនីយដ្ឋាន «ចង្អេរ» ដែលមានលក់នំបញ្ចុក តៅហ៊ូ ហើយលោកអ្នកកម្មង់ភេសជ្ជៈអាចផ្តិតរូបជាអនុស្សាវរីយ៍បានផងដែរ ឯថ្មីៗនេះ ភោជនីយដ្ឋានចង្អេរ បានបន្ថែមនៅមុខម្ហូបថ្មី គឺ បបរកង្កែបសាំងហ្គាពួរ រសជាតិឆ្ងាញ់ប្លែក តម្លៃត្រឹម ៧០០០រៀលប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ នៅហាងនេះក៏មានលក់ ខកង្កែបសាតេ ខកង្កែបខ្ញី បបរសរស្លឹកតយ បបរសស្លឹកខ្ទឹម មានទាំងចានតូច ចានធំ ជាជម្រើសដល់ភ្ញៀវ ។ អូរភ្លេច! ប្រាប់ការដេគ័រហាងវិញក៏ធំទូលាយ ស្អាតទាក់ភ្នែក ធានាថតរូបសែលហ្វីស្អាតថាកប់។
ហាង ចង្អេរ
ទូរស័ព្ទលេខ៖ ០៧១ ៧៩៤ ៧៩៧៩
អាសយដ្ឋាន៖ តាមបណ្ដោយផ្លូវកម្ពុជាក្រោម១២៨ ផ្ទះលេខ៧៤៥ ចម្ងាយពីសាលាសន្ធរមុខ ប្រហែល២០០ម៉ែត្រ ជាប់នឹងហាង KFC ទល់មុខនឹងហាង Pizza Company
វីដេអូ