តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតមិត្តរួមក្លឹបបិសាចក្រហមជាមួយនឹង Cristiano Ronaldo អ្នកចាំទី Edwin van der Sar បានបង្ហើបថា Ronaldo មិនមែនដូចជាអ្វីដែលគ្រប់គិតនោះទេ ។
Edwin ថាគ្រប់គ្នាតែងតែគិតថា Ronaldo ជាមនុស្សដែលគិតតែពីខ្លួនឯងតែវាមិនដូច្នោះឡើយ ។ Ronaldo តែងតែផ្តោតលើការហ្វឹកហាត់លុតដំខ្លួនជានិច្ចទើបមានថ្ងៃនេះ ។
លោកបានបន្តថា «នៅក្រៅវាលស្មៅប្រកួត Ronaldo បានហ្វឹកហាត់ខ្លួនឯង ដើម្បីត្រៀមនូវរាល់ការប្រយុទ្ធ ។ គេតែងតែបបួលខ្ញុំឲ្យហាត់ជាមួយគេហើយតែងតែផ្តល់កម្លាំងឲ្យខ្ញុំជានិច្ច ។ Ronaldo គឺជាមនុស្សល្អ ដែលមិនមែនត្រឹមតែខ្វល់ពីខ្លួនឯងនោះទេ ។ គ្រប់គ្នាពិតជាយល់ច្រឡំលើរូបគេហើយ» ៕