ការប្រកួតនៅក្នុងព្រឹត្តិការណ៍ Miss Grand International 2017 យ៉ាងកក្រើកដែលកំពុងរៀបចំធ្វើនៅប្រទេសវៀតណាមនោះ នៅថ្ងៃទី១៧ តុលា នេះ បានមកដល់វគ្គការប្រកួតក្នុងឈុតហែលទឹកហើយ ។
អ្វីដែលកត់សម្គាល់ខ្លាំងនោះ គឺត្រូវបានឃើញកញ្ញា ខ្លឹម ស្រីគា (Miss Grand Cambodia) ដែលជាបវរកញ្ញាកម្ពុជា គ្រងឈុត «ទេវីក្រុងកម្ពុជាធិបតី» បានបង្ហាញរូបរាងដ៏សិចស៊ីរបស់នាង គួរឱ្យភ្ញាក់ផ្អើលបំផុត ។
គួរបញ្ជាក់ថា ឈុតតំណាងជាតិកម្ពុជា ដែលមានឈ្មោះថា «ទេវីធិបតីក្រុងកម្ពុជា» ដែលគ្រងដោយបវរកញ្ញាកម្ពុជា កញ្ញា ខ្លឹម ស្រីគា (Miss Grand Cambodia 2017)បានជាប់ក្នុងចំណោម Top 15 សម្រាប់ឈុតតំណាងជាតិល្អផ្តាច់គេ (Best National Costumes) ។ នេះបើតាមការប្រកាសជាផ្លូវការក្នុងគណនីហ្វេសប៊ុក Miss Grand International នារាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ។