Wednesday, November 27, 2024
spot_img
More

    Latest Posts

    ដឹង​ច្បាស់​គូស្នេហ៍​របស់​កញ្ញា​តូ​តា​ហើយ

    រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ជុំវិញ​រឿង​បណ្តើរគ្នា​រវាង​កញ្ញា​តូ​តា និង​លោក​ប៉ុ​ល វិ​បូ ថៅកែ​ផលិតកម្ម​ល្បីឈ្មោះ​មក ពេល​នេះ​នាង​បាន​សារភាព​ថា​វា​ជា​រឿង​ស្នេហ៍ ។

    គេ​មិន​នឹក​ស្មានថា តូ​តា ប៉ះ​ស្នេហ៍​ជា​មួ​យ​មេ​កើយ​របស់​ខ្លួន​សោះ ។ រឹតតែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដោយសារ​នាង​មាន​បុរស​ច្រើន​ទាក់ទង​សុំ​ស្នេហ៍​ហើយ​ខ្លះ​ចរចា​សុំ​ចូល​ចែចូវ​ដល់​ចាស់ទុំ តែ​នាង​ច្រានចោល​មិន​ទទួល​ទេ ។ ដូចនេះ​មាន​ន័យ​ថា​បុរស​ដែល​នាង​ទទួលយក​មក​ដាក់​ក្នុង​បេះដូង​ពេល​នេះ​ពិតជា​បុរស​ត្រូវចិត្ត និង​មានគុណ​សម្បត្តិ​សម្រាប់​នាង​ហើយ ។

    ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា និយាយ​ថា ចំណង​ស្នេហ៍​របស់​នាង និង​លោក​ប៉ុ​ល វិ​បូ ដែល​ជា​អ្នកគ្រប់គ្រង​ទូទៅ​ទូរទស្សន៍​ថោ​ន មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​សិល្បៈ​របស់​នាង​ទេ តែ​មាន​តែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ទៅ​វិញ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ កញ្ញា​តូ​តា​អះអាង​ដូច្នេះ ខណៈ​ដែល​នាង និង​លោក​ប៉ុ​ល វិ​បូ បាន​បង្ហាញ​ជា​សាធារណៈ​ថា​ពួក​គេ​ស្រឡាញ់​គ្នា ដោយ​មិន​លាក់បាំង​ដូច​មុន​ទេ ។

    តូ​តា​បញ្ជាក់​ថា​«​រឿង​ខ្ញុំ និង​គាត់​ដូច​ដឹង​ស្រាប់​ហើយ ដូច​ជា​គ្មាន​អ្វី​ត្រូវ​លាក់បាំង​ទៀត​ទេ ហើយ​រវាង​ខ្ញុំ និង​គាត់​ដូច​ជា​មិន​មាន​អ្វី​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាប្រិយភាព​សិល្បៈ​ផង ។ ខ្ញុំ​នៅ​តែ​មាន​ទីផ្សារ​ខ្ពស់​ដូច​មុន​អុ​ី​ចឹ​ង​ទាំង​ដើរ​ម៉ូ​ដ និង​ថត​រឿង​» ។

    តូ​តា​មិន​ទាន់​គិតគូរ​រឿង​ចូល​រោងការ​នៅឡើយ​ទេ​ជាមួយ​គូស្នេហ៍​លោក​ប៉ុ​ល វិ​បូ ។ នាង​និយាយ​ថា​«​រឿង​នៅ​វែង​ឆ្ងាយ​ទៀត ដូច្នេះ​ខ្ញុំ​មិន​ចង់​បរិយាយ​អ្វី​ច្រើន​ទេ ។ ខ្ញុំ​ផ្តោត​អារម្មណ៍ តែ​លើ​សិល្បៈ​មួយ​មុខ​ប៉ុណ្ណោះ ដោយ​មិន​ខ្វល់​ចំពោះ​មតិ​មហាជន ឬ​មិត្ត​សិល្បៈ​​​ដែល​តែង​និយាយ​ពី​នាង​ខ្ញុំ​ពីក្រោយ​ខ្នង​ឡើយ ។ ការ​ផ្ដោត​លើ​សិល្បៈ​អាច​ឱ្យ​ខ្ញុំ​ឈរ​នឹង​លើ​វិ​ថី​មួយ​នេះ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ឈ្នានីស និង​ការ​ប្រកួតប្រជែង​»។

    ស្នេហា​រវាង​កញ្ញា​ម៉ាក សែន​សូ​នី​តា និង​លោក​ប៉ុ​ល វិ​បូ ដែល​ជា​អ្នកចាត់ការ​ទូទៅ​ទូរទស្សន៍​​ថោ​ន កើតឡើង​អំឡុង​ពេល​តូ​តា​សម្ដែង​ក្នុង​រឿង​«​ច​ន្ទ្រា​»​ឱ្យ​ផលិតកម្ម Angkor Picture របស់​លោក​ប៉ុ​ល វិ​បូ ។ ចំណងស្នេហា​របស់​អ្នក​ទាំង​ពីរ​ទើបតែ​បង្ហាញ​ជា​សាធា​រណៈ​នា​ពេល ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.