Tuesday, November 26, 2024
spot_img
More

    Latest Posts

    ក្តៅៗ! អ្នកនាងម៉េង កែវពេជ្រតា បកស្រាយរឿងអ្នកសិល្បះចង់លាបពណ៌លើគាត់

    រាជធានីភ្នំពេញ៖ កំពូលតារាចម្រៀងនៅកម្ពុជាអ្នកនាង ម៉េង កែវពេជ្រតា បានប្រតិកម្មតបទៅអ្នកសិល្បះម្នាក់ដែលជាប្រធានសមាគមន៍អ្នកសិល្បះ រឿងការប៉ុនប៉ងលាភពណ៌លើកម្រងសម្តីរបស់អ្នកនាង ម៉េង កែវពេជ្រតា ដែលបានសរសេរពាក់ព័ន្ធនឹងរូបីយប័ណ្ណជាតិ។

    ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងដែលកំពូលតារាចម្រៀងដែលអាចច្រៀងបានយ៉ាងពិរោះគ្រប់ទម្រង់ដែលខាងគេហទំព័រ Kohdara ដកស្រង់យកផ្សាយជូន៖ អ្នកនាងបានសរសេរថា៖ «សូមអធ្យាស្រ័យជួយអានអោយចប់​ ទើបដឹងសាច់រឿងចុងក្រោយ​ ??មិនអោយមហាជនរិះគន់ពិភពសិល្បៈថារញ៉េរញ៉ៃម្តេចបាន​ បើសូម្បីតែប្រធានសមាគមសិល្បៈក៍តាមបំផ្លាញ​អ្នក​សិល្បៈគ្នាឯងដែរ​ (​ sic ) ដើរឈ្លោះស្ទើរមួយប្រទេស​ ។ មានតែអញ​ ។ លូកដៃតាំងពីរឿងកំបុិកកំប៉ុក​រហូតដល់រឿង​នយោបាយ​ខុសជំនាញ ។

    ផ្អែមក្រៅដំបៅក្នុង​ ជំនាញចាក់រុក​បង្កើតបក្សពួកនិយម​ គ្មានគំនិត​បង្រួបបង្រួមក្នុងនាមខ្លួនជាប្រធាន​សោះ យកចរិតនៅផ្ទះមកដឹកនាំ​ មិនដែលថាខ្លួនឯងខុសម្តង​ គ្មានទំនួលខុសត្រូវ​ ខឹងគេនិយាយចំចំនុចមិនតបនឹងមុខទេ​ រត់ទៅកៀងគរបក្សពួកអោយជួយជេរពីចម្ងាយ​ និងខំកាយយករឿងផ្សេងទាំងមិនពិតមក​បញ្ឈឺ​ ។​ អសីលធម៌ជេរបញ្ចោរ​យកតែឈ្នះ​ ហើយថ្មីៗនេះទើបតែជេរប៉ះដល់សិទ្ធបុគ្គលប្តីប្រពន្ធអ្នក​មានឋានៈកំពូល​ វិះតែនឹងបានជាប់ខ្នោះជាប់គុកច្រវ៉ាក់ទៅហើយបើកុំតែរត់ទៅលុត​ជង្គង់ទាំងភ្នែកនៅកញ្ចឹងករ​ ក្រាបសំពះសូមទោស​គេទាន់​ ។

    សរុបទៅអ្វីដែលគាត់ធ្វើ សុទ្ធតែជារឿងគ្មានប្រយោជន៍អ្វីប៉ុនចុងក្រចកដល់សង្គម​ និងសិល្បៈសោះ​ ផ្ទុយទៅវិញបានត្រឹមតែធ្វើអោយពិភពសិល្បៈជួប​តែភាពថោកទាបឆ្អាបស្អុយ​ អត់តម្លៃអាចឈានទៅរកការអស់ជំនឿ​ និងរលត់​រលាយកេរ្ត៍ឈ្មោះសមាគម​សិល្បៈនៅអនាគត​ ដ៏ខ្លីខាងមុខ​ប៉ុណ្ណោះ ។ តើចរិតអ្នកដឹកនាំ​សិល្បៈ​គេធ្វើដូចឬ ?​ ឥឡូវគាត់ងាគមក​បំផ្លាញខ្ញុំទៀតហើយ ។ ជួយគិត​មើល​បងប្អូន​ ខ្ញុំនិយាយតែខ្ញុំ ឆ្ងល់រឿងលុយជារឿងធម្មតាអត់ប៉ះពាល់ដល់នរណាសោះ​ ស្រាប់តែគាត់មកលាបពណ៌អោយខ្ញុំទៅជារឿងផ្សេងឯណាឆ្កុយ​ ។ សាហាវ ! ម៉េច​ ឃើញខ្ញុំនៅតែឯង​ គិតថាខ្ញុំនេះងាយយក​មក​លេងសើចឬយ៉ាងម៉េច​ ? ចង់មានរឿងខ្លាំងណាស់មែនទេ​ ? សំអុយឈ្មោះខ្ញុំរាប់ឆ្នាំហើយ នៅមិនទាន់គ្រប់ទៀត​ ជាតិណាទើបឈប់​ ? ឬទាល់តែមនុស្សទាំងលោកនេះគេព្រួតគ្នាស្តោះទឹកមាត់ដាក់មុខ​ទើបអ្នក​ស្វាង​ ? ខ្ញុំនិយាយពីស្អី​ អ្នកដឹង​ខ្លួនហើយ​ ហើយកុំគិតថានៅសម្ងំប្រមូលពាក្យខ្ញុំទៅសន្សំរឿងដើម្បីរៀបគំរោងមកប្តឹងផ្តល់ដូចនាងធ្លាប់ធ្វើដាក់គេអោយសោះ​ កុំអី​ សូមអង្វរ​ ខ្ញុំគ្មានខ្នងដូច​អ្នកទេ​ ខ្ញុំខ្លាច..? តែសូម​អ្នកប្រើខួរក្បាលល្អពិចារណាពីស្នាដៃខ្លួនអោយច្បាស់​ ថាតើការនិយាយមួល​បង្កាច់ខ្ញុំអញ្ចឹង ភស្តុតាងប៉ុណ្ណឹង​ សាក្សីក៍មានច្រើន​ តើអ្នកឬក៍ខ្ញុំដែលត្រូវប្តឹង​ ? អ្នកត្អូញប្រាប់គេថាខ្លួនជាជនរងគ្រោះ​ តែអ្នកមាន​ដែលបានទាក់ទងមកខ្ញុំដើម្បីបំភ្លឺទេ​បើពិតជាត្រឹមត្រូវ​ ? អត់ទេ​ តែបែជាទៅបង្ហោះពាក្យដៀមដាមហូរហែរ​ដូចថែមសាំងលើភ្លើង​ ​តើសម្តីថ្លោសៗរបស់អ្នកនោះសមទេថានាងជាជនរងគ្រោះ​ ? តើត្រង់ណាដែល​អ្នកថានាងមិនដឹងរឿង​ ?​ នរណាជឿ​ ? ​កុំភ្លេចពាក្យលែបខាយវ៉ៃផ្លែរបស់អ្នក​ដែលបាន​បង្ហោះ​ទាំងប៉ុន្មាន​វានឹងចូលជាមួយពាក្យបណ្តឹង​ដែរ​ហើយ​ទោះជាអ្នកខំលុបចេញក៍ដោយ​ក៍គ្រប់គ្នានៅមាន​ដែរ ។ កុំបាច់ឆ្លើយដាក់អ្នកផ្សេង​ ព្រោះទោះជាយ៉ាងណា​ ក្នុងនាមអ្នកជាប្រធាន​ និងជាម្ចាស់​ Page ម្ចាស់​ website អ្នកត្រូវតែទទួលខុសត្រូវ​ជាដាច់ខាត​ក្នុងរឿង​នេះ ! បើចិត្តកូនស្រី​ កុំលេងរត់ ! ! សូមអធ្យាស្រ័យបងប្អូន​ ខ្ញុំមិនចង់ទេរឿងឈ្លោះ​ ពិសេសជាមួយអ្នកសិល្បៈ​ ខ្ញុំរិតតែមិនដែលមាន​ ប៉ុន្តែរឿងនេះ​ នាងបំពានខ្ញុំមុន​ ទាំងដែលខ្ញុំតែងស្រលាញ់នាង​ ការពារនាងពេលត្រូវគេជេរប្រមាថ​ ។ តែនាងលបត្របាក់ខ្ញុំឥតល្ហែរ​ ។ ធ្លាប់អហោ​សិកម្មអោយច្រើនហើយ​ ប៉ុន្តែលើកនេះ​អត់ទេ​ត្រូវតែប្រាប់អោយគេដឹងខ្លាចបើខ្ញុំមានរឿងអី​ ឬត្រូវបាត់បងការងារ​ ក៍ព្រោះតែពួកគេហ្នឹង ព្រោះពួកគេមួលបង្កាច់បំនងសម្លាប់ខ្ញុំទាំង​រស់ណាបងប្អូន​ ចេតនាចង់អោយខ្ញុំ​មានទោស​ពីបទ​ប្រមាថព្រះមហាក្ស័ត្រ​ ប្រមាថស្ថាប័ណ្ណជាតិ​ និងប្រមាថប្រាក់រៀលខ្មែរ​ ។​ គេចង់អោយខ្ញុំត្រូវថ្នាក់លើអាក់អន់ចិត្ត​ទាំងយល់​ច្រលំ​ដូចលើកមុនៗ​ ដើម្បីបំបាត់ប្រជាប្រិយភាពខ្ញុំ​ បន្ថយការងារខ្ញុំ​ តើឱយខ្ញុំព្រងើយមិនឆ្លើយម៉េចនឹងបាន ? ហើយតើក្នុងគ្រាដែលខ្ញុំខំតស៊ូទាំងបងទាំងប្អូន​ទាំងកូនក្មួយមួយត្រកូលប្រឹងបង្កើនស្នាដៃជួយជ្រោងសិល្បៈ​ដើម្បីមុខមាត់ជាតិ និងមិនដែលលើកដៃសំពះសុំលុយមួយរៀលពីអ្នកណា​ សូម្បីសមាគមសិល្បៈអ្នកនាង​ ចន​ ច័ន្ទ​ នេះ​ ក៍មិនដែលផ្តល់កិត្តយសស្អីអោយក្រុមគ្រួសារខ្ញុំដែរ​ តែទៅជាអ្នកនាងប្រធានសមាគមសិល្បៈ​ដែលមាននាទីជួយថែរអ្នកសិល្បៈនេះប្រើគតិអវិជ្ជាមកបំផ្លាញចង់ផ្តាច់ពូជអ្នកសិល្បៈទៅវិញ​ តើបងប្អូនគិតថាគាត់ធ្វើនេះត្រឹមត្រូវដែរទេ​ ? បែបនេះគេអាចហៅប្រធានសមាគមនេះថាជាជនបំផ្លាញធនធានវប្បធម៌បានទេ​ ? ហើយអាចហៅបានទេថាជាដង្កូវក្នុងសាច់​ ? តើគេគួរ​មានទោសកម្រិតណា​ ? សូមបងប្អូនអានហើយពិចារណា​ និងផ្តល់ខមិនយុត្តិធម៌​ខ្ញុំ
    ផង ?​ ។


    …​……….សូមជំរាបបងប្អូនថា​ website មួយឈ្មោះ​ Dara News (​ តារាញូស៍​ )របស់សមាគមសិល្បៈដែលគេស្គាល់ថា​អ្នកនាង​ ចន​ ច័ន្ទលក្ខិណាជាប្រធាន​នោះ​ បានShare យក​ Status របស់ខ្ញុំ​មកផ្សាយបន្ត​ ហើយ​Page សមាគមសិល្បៈរបស់អ្នកនាងចន​ ច័ន្ទលក្ខិណាដដែលនេះក៍យកមកផុសលើគណនីគាត់​ដែរ ប៉ុន្តែពួកគេមិនបានរក្សាភាពដើមអោយខ្ញុំទេ​ គឺគេបានបន្ថែមរូបលុយខ្មែរ​ ក្រដាស១០០០រៀល​ដែលមានព្រះឆាយា​ល័ក្ស​ព្រះមហាវិរៈក្ស័ត្រដល់ទៅពីរសន្លឹក​ ព្រមទាំងបានថែមល្បោយរោយម្ទេសជាពាក្យថា​ “​ ទាំងព្រលឹមហ្មង​ ៖​ ម៉េង​ កែវពេជ្ជតាព្រលះធនាគារជាតិយ៉ាងចាស់ដៃរឿងលុយថ្មី​ ..”​ ពាក្យរបស់គាត់ទាំងនេះ​ ប្រាសចាកឆ្ងាយពីអត្ថន័យនិងបំណងខ្ញុំដែលបង្ហោះ​ក្នុង​ Statusខ្ញុំទាំងស្រុង​ ធ្វើអោយមជ្ឍដ្ឋានខ្លះ​ បិះនឹងយល់ច្រលំមកលើខ្ញុំ​ ដូច្នេះហើយ​ ទើបខ្ញុំត្រូវតែចេញមកពន្យល់​ ។

    ហើយសារនេះ​ ខ្ញុំសរសេរគ្មានបំណងចង់អោយនាងសូមទោស​ស្អីទេ​ ព្រោះដឹងហើយថា​នាង គ្មានទំនួលខុសត្រូវស្ទើរតែគ្រប់រឿង​ ដូច្នេះខ្ញុំមិនរង់ចាំទេ​ គ្រាន់តែខ្ញុំចង់ជំរាបដល់មហាជន​អោយបានដឹងពីអ្នកនៅពីក្រោយរឿងនេះថាជាទេពអប្សរចិត្តព្រាយ​ហ្នឹងហើយ ។ ហើយក៍ចង់ជំរាបដល់ស្ថាប័ណ្ណដែលពាក់ព័ន្ធដែរ​ សូមលោកមេត្តាកុំយល់ខុសលើនាងខ្ញុំ​ រឿងនេះគឺខាងពួកគេអ្នកធ្វើទេបើចង់ស្អប់ឬស្រលាញ់ចង់ហៅទៅហូបតែចត់ម្តងទៀត​ សូមលោកហៅពួកគាត់ទៅ​ នាងខ្ញុំមិនពាក់ព័ន្ធឡើយ​សូមអរគុណ​ ។ សេចក្តីគួរពុំគួរសូមូលរួមមតិដោយថ្លៃថ្នូរ​ ។ ជូនពរជោគជ័យនិរន្តន» ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.