រាជធានីភ្នំពេញ ៖ តាមការអោយដឹងពីអ្នកនាង មឿន និមល ហៅប៉េងប៉ោងអះអាងថា ជំងឺរបស់លោកប៉ានាងនឹងដល់ ពេលណាត់ជួបតាមការចង់បានរបស់ក្រុមគ្រូពេទ្យ ។ ដូចនេះហើយទើបកាលពីព្រឹកថ្ងៃ ១២ ធ្នូ ឆ្នាំ២០១៧ ជាថ្ងៃហោះទៅប្រទេសថៃម្តងទៀត ។ ក្នុងទឹកមុខស្រពោន អ្នកនាង ប៉េង ប៉ោង និយាយថា ម្តងនេះត្រូវធ្វើបានតែម្តងនេះអត់ពិនិត្យមើលដូចមុនឡើយ ។
ជំងឺដុំសាច់ក្នុងថ្លើមពេទ្យថា អាចព្យាបាលបាន៧០ភាគរយ ទើបអ្នកនាងរួសរាន់អត់ទុកយូរទៀតបាន ។ អ្នកនាងថាថ្ងៃ១៨ ធ្នូ នឹងចូលពេទ្យធ្វើការហើយ ដោយម្តងនេះសម្រាកមួយអាទិត្យជាងចំណាយ ៦ពាន់ដុល្លារជាង ។ បើទោះជាបែបណា ពេលនេះលោកប៉ានាងខ្សោយហត់សម្រាន្តមិនស្រួលទេតាំងពីទៅថៃលើកទី១ មកអត់បានលេបថ្នាំ១គ្រាប់ឡើយ ។ បើទោះជាស្ថានភាពយូរទៀតមានតែដើរមួយជំហ៊ាន គិតមួយជំហ៊ានហើយសាហ៊ុយធ្វើដំណើរបានគឺជាការខ្នះខ្នែងពី សម្បុរជនដែលអាណិតប៉ារបស់នាង ។
ប៉េង ប៉ោង ក្នុងខ្លួនមិនស្រួលដែរនោះបានបន្ថែមថាបើទោះជាខ្លួនឯងឈឺដែរ តែនៅរឹងមាំបានដើម្បីលោកប៉ាដោយឭពេទ្យថា អាចព្យាបាល៧០%គឺជា ក្តីសង្ឃឹមច្រើនណាស់សម្រាប់ក្រុមគ្រួសារនាងដោយនាងចង់អោយគាត់រស់មើលស្រុកទេសកូនចៅយូរជាងនេះ ដែលប៉ានាងច្រើននិយាយចឹងរហូតទើបនឹកអាណិតគាត់ ។
ក្នុងសភាពស្លេកស្លាំងភ័យៗ លោក វីតាមីនសេ បានរៀបរាប់ក្នុងសំឡេងខ្សាវៗថា គាត់សម្រាន្តមិនលក់ទេនិយាយវិញហត់ឈឺក្នុងសាច់នៃខ្លួននេះណាស់ ។ លោកចង់ជាអោយស្រាលខ្លួនប្រាប់តាមត្រង់លោកចង់នៅជិតចៅចង់នៅរស់៤ទៅ១០ឆ្នាំទៀត មើលប្រទេសជាតិយើងដែលរីកចម្រើននេះអ្វីដែលប្រាថ្នា ។
លោកតាក៍សម្តែង ការអរគុណសម្បុរសជនទាំងអស់បានជួយលោកគ្រប់រូបភាព សូមប្រកបដោយភាពសុខសប្បាយអាយុវែងសុខភាពល្អ៕