រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក ករុណា ពេជ្រ បានវាយប្រហារដាក់បុគ្គលមួយចំនួនដែលជាដើមហេតុនាំឲ្យក្រសួងព័ត៌មានចេញបម្រាមចំពោះបទចម្រៀង «គ្រូបង្រៀនស្រវឹងស្រា» ។
ប្រតិកម្មពីករុណា ពេជ្រ នាពេលនេះធ្វើឡើង ក្រោយពេលក្រសួងព័ត៌មានសម្រេចបិទបទចម្រៀង«គ្រូបង្រៀនស្រវឹងស្រា» មិនឲ្យចាក់ផ្សាយតាមបណ្តាស្ថានីយទូរទស្សន៍ និងវិទ្យុ។ តារាចម្រៀងរូបនេះចាត់ទុកបុគ្គលមួយចំនួននោះគឺជាអ្នកនាំភ្លើង កើតចេញពីការចង់ឈ្នះចាញ់ បន្ទាប់ពីការកើតជម្លោះជាមួយអ្នកនិពន្ធ បង្កើតជាកំហឹងដល់មហាជន ។
លោកករុណា ពេជ្រ បង្ហោះសារតាមហ្វេសប៊ុកជុំវិញបញ្ហានេះថា ជម្លោះបុគ្គល ការអន់ចិត្តរវាងបុគ្គល និងបុគ្គល និយាយឲ្យចំ គឺការអន់ចិត្ត ជម្លោះរវាង អ្នកសារព័ត៌មានម្នាក់ និងអ្នកនិពន្ធម្នាក់សោះយករឿងឈ្នះចាញ់ទៅបុករុកដល់ថ្នាក់លើ…ហើយបើបានទៅចាក់រុកដល់ ពូៗទៅហើយ ម៉េចមិនគិតប្រាប់គាត់ឲ្យច្បាស់ថា សូមចេញជាលិខិតហាមមិនឲ្យចេញលក់បទនេះបានត្រូវ ព្រោះបទនេះមិនទាន់ចេញលក់ឯណា…រួចទៅប្រាប ់ពូៗ ដែលគាត់រវល់ការងារ ធំៗច្រើនណាស់ ហើយប្រាប់មិនច្បាស់ទៀត ចេញហាមមិនឲ្យចាក់បទនេះតាមវិទ្យុ…។
សួរតើបានបទនេះពីណាយកមកចាក់បាន បើអត់ទាន់ចេញលក់ផងហ្នឹង ទានម្ចាស់…! នៅសល់ប៉ុន្មាននាក់ទៀត អាម៉ាកហ្នឹងលោក…ទីបំផុតមកនាំរវល់ដល់អ្នកអត់ដឹងខ្លួនម៉ាគំនរ ថែមទាំងបានអ្នក តែៗស្ករៗ មកជាមួយផងដែរ ។
< អាសូរបទថ្មីលោក នេះចេញ promotion ជិត៤ខែ ហើយមិនទាន់បានចេញលក់ផង… ឆ្ងល់អាពេលត្រូវគ្នា ហើយនៅក្នុងក្រុមជាមួយគ្នា មិនមានបញ្ហា ដល់ពេលឈ្លោះគ្នា បែកក្រុម ស្រាប់តែចេញមកអ៊ីចឹង…ដូច្នឹងផង ។ តែសូមផ្តាំអ្នកនិពន្ធថា ធ្វើអីមិនឈ្នះគេអ្នកសារព័ត៌មានទេ…តែអ្នកសារព័ត៌មានគេល្អច្រើនណាស់ តែប៉ុន្មានអ្នកហ្នឹងទេ ចាក់រុកឆ្កឹះឆ្កៀលនូវអ្វីដែលមិនចូលក្រុមសម្ពន្ធ័របស់ខ្លួនបន្ថែមពីលើនេះទៀត ។ កាលបទ«ពុកខ្ញុំជាប៉ូលីស»ចរាចរចេញដំបូងសុទ្ធតែដៀលគេកាន់ជើងប៉ូលិស កាន់ជើងខាងនេះ ខាងនោះ ដល់បទហ្នឹងមានការទទួលស្គាល់ខ្លាំង ក៏បាត់អស់ពួកមាត់ចាប មាត់ព្រាប »។ img src="https://kspg.tv/wp-content/uploads/2017/12/73f7634ab3f381fb40995f93740b3f8a-2.jpg" alt="" width="880" height="513" class="alignnone size-full wp-image-22873" />
ពាក់ព័ន្ធបញ្ហានោះដែរតារាចម្រៀងជើងចាស់លោកសុះ ម៉ាច អះអាងថា បើទោះបីជាលោកនៅមិនទាន់បានស្តាប់អត្ថន័យពេញនៃបទចម្រៀង គ្រូបង្រៀនស្រវឹងស្រា ប៉ុន្តែតាមរយៈចំណងជើងបទចម្រៀងនេះគឺហាក់ផ្ទុយស្រឡះទៅហើយ ។ ចំណងជើងបទចម្រៀងនោះគឺប្រាសចាកពីការណ៍ពិតនៃពាក្យគ្រូបង្រៀនដែលជាអ្នកផ្តល់ឱវាទ និងដំបូន្មាន ល្អៗសម្រាប់សិស្ស ។
ក្នុងនាមជាតារាចម្រៀងម្នាក់លោកសុះ ម៉ាច អំពាវនាវដល់អ្នកនិពន្ធបទចម្រៀងទាំងឡាយគួរនិពន្ធនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ បង្កប់ន័យអប់រំឲ្យបានច្រើន ចៀសវាងនូវអ្វីដែលប្រាសចាកពីការណ៍ពិតខុសក្រមសីលធម៌អ្នកនិពន្ធ ។
បើតាមលោកសុះ ម៉ាច អ្នកនិពន្ធសម័យនេះគួរយកគំរូពីកវីនិពន្ធជំនាន់ដើម ដែលបទចម្រៀងរបស់ពួកគាត់ នីមួយៗគឺបានរៀបរាប់ពីធម្មជាតិ ហើយបើន័យស្នេហាឈឺចាប់គឺបង្កប់ន័យមិនមានការគុំកួនអ្វីឡើយ ។
លោកសុះ ម៉ាច បានកោតសសើរដល់អ្នកនិពន្ធសម័យនេះមួយចំនួនមានទឹកដៃល្អ ហើយអត្ថន័យនៃបទចម្រៀងរបស់ពួកគេមានន័យអប់រំ និងការបង្ហាញសេចក្តីស្នេហាដ៏ផ្អែមល្ហែមចាក់ដោតដល់បេះដូងអ្នកស្តាប់ ៕