ឈ្ងុយហើយឆ្ងាញ់ទៀត! ទាអាំងទាំង៣កន្លែងនេះ

ទាអាំងទាំង៣កន្លែង

0
2768

ថ្ងៃនេះសូមនាំអារម្មណ៍លោកអ្នកមកសាករសជាតិទាអាំងឈ្ងុយឆ្ងាញ់ក្លិនជាប់ច្រមុះ ឃ្លានគួរអោយចង់ញាុំ ល្បីហើយលក់ដាច់ខ្លាំងទៀតផង សំខាន់គ្រាន់ឃើញភ្លាមឃ្លានតែម្តង ចឹងកុំភ្លេចរកទីតាំងទាំង៣កន្លែងនេះ ទីតាំងមួយណាដែលនៅក្បែរផ្ទះលោកអ្នកជាង អាចទិញសាកបានណា! ចង់ដឹងច្បាស់សូមតាមដានវីដេអូ រួមទាំងអត្ថបទខាងក្រោមនេះទាំងអស់គ្នា៖

ទាអាំងក្នុងពាងរសជាតិហុងកុង

ក្រុមការងារ KSPG.TV ថ្មីៗនេះមានការចាប់អារម្មណ៍ទៅលើការលក់ទាអាំង មិនត្រឹមតែប៉ុណ្ណោះ មានឈ្មោះប្លែកៗពីគ្នា​មានអ្នកលក់មួយចំនួនអោយឈ្មោះថា ទាអាំងទឹកឃ្មុំ ទាំអាំងអំបិលម្ទេស​ឬក៏ទាអាំងក្ន​ងពាង ជាដើម។ ស្របពេលនេះ យើងក៏បានប្រទះឃើញអ្នកលក់ទាអាំង មួយកន្លែងបានអោយឈ្មោះ ទាំអាំងរបស់ខ្លួនថា ទាអាំងក្នុងពាងរសជាតិហុងកុង ។

ទាអាំងក្នុងពាងរសជាតិហុងកុង
ទាអាំងក្នុងពាងរសជាតិហុងកុង
ទាអាំងក្នុងពាងរសជាតិហុងកុង
ទាអាំងក្នុងពាងរសជាតិហុងកុង

តូប ទាអាំងក្នុងពាងរសជាតិហុងកុង
អាស័យដ្ឋាន៖ ផ្លូវលេខ ១៩៨៦ កែងផ្លវ ១០០៣
ទូរស័ព្ទទំនាក់ទំនង៖ ០៨៦​ ៦១៦ ៣២៣

ទាអាំងចក្រវាឡ

ដោយសារតែរសជាតិទាអាំងឆ្ងាញ់ ធ្វើអោយការលក់ ទាអាំងចក្រវាឡលក់ដាច់ខ្លាំងហើយម្ចាស់ហាងក៏សម្រេចចិត្តពង្រីកខ្លួន។ ដោយកាលពីមុន ទាអាំងចក្រវាឡ មានលក់ត្រឹមខ្ចប់យកទៅញ៉ាំតាមផ្ទះ ហើយនឹងមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះឥតគិតថ្លៃ។ តែពេលនេះ អ្នកអាចអញ្ជើញទៅញ៉ាំដោយផ្ទាល់បានហើយ ជាមួយកន្លែងអង្គុយញ៉ាំយ៉ាងសមរម្យ មានភ្លេងកំដរទៀតផង។

ទាអាំងចក្រវាឡ
ទាអាំងចក្រវាឡ
ទាអាំងចក្រវាឡ
ទាអាំងចក្រវាឡ

ហាងទាអាំងចក្រវាឡ ផ្លូវ៣៦០
ទូរស័ព្ទ៖ 098 41 70 70 | 078 44 60 55
ទីតាំង៖ ផ្ទះលេខ ១១០, វិថី ៣៦០ សង្កាត់ ខណ្ឌចំការមន ភ្នំពេញ

ហាង ទាអាំង ទឹកឃ្មុំ168

បើយើងជិះកាត់មហាវិថីកម្ពុជាក្រោម ក្បែរស្តុបDN លោកអ្នកនឹងសាយភាយក្លិនឈ្ងុយ ចេញពីកន្លែងអាំងមាន់ ទាទឹកឃ្មុំយីហោរ ទាអាំង ទឹកឃ្មុំ168 ដែលល្បីថាមានរសជាតិឆ្ងាញ់ ធ្វើអោយទាក់ទាញចិត្តអ្្នកធ្វើដំណើរជិះកាត់បានឈប់យានជំនិះឈរចាំទិញខ្ចប់យកទៅគេហដ្ឋាន។

ហាង ទាអាំង ទឹកឃ្មុំ168
ហាង ទាអាំង ទឹកឃ្មុំ168
ហាង ទាអាំង ទឹកឃ្មុំ168
ហាង ទាអាំង ទឹកឃ្មុំ168

ហាង ទាអាំង ទឹកឃ្មុំ168
Tel: 086 5555 65
ទីតាំង៖ មហាវិថីកម្ពុជាក្រោម ក្បែរស្តុបDN

វីដេអូ