រាជធានីភ្នំពេញ៖ អតីតតារាសម្តែងអ្នកនាងស្រី ម៉ុច ហាក់មិនភ្ញាក់ផ្អើល និងខ្វល់ខ្វាយចំពោះរលកនៃការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីនាងបង្ហាញភាពសិចស៊ីហួសហេតុកាលពីពេល ថ្មីៗកន្លងមកនេះទេ ។ មិនឈឺក្បាលវិលមុខចំពោះបញ្ហានេះតួឯកក្នុងបទជីដូនកាកីស្រីម៉ុច បែរជាអរគុណចំពោះមហាជនដែលបានរិះគន់រូបនាងទៅវិញ ។
ស្រីម៉ុច បានចាត់ទុកការរិះគន់ទាំងនោះ មិនបានជះឥទ្ធិពលអាក្រក់ដល់កិច្ចការងារ និងគ្រួសារនាងទេ ដ្បិតនាងបច្ចុប្បន្នមិនមែនជាតារាអ្វីទៀតឡើយ ។ ផ្ទុយពីការរិះគន់ស្រីម៉ុច ត្រូវហាងកែសម្រស់ដ៏ល្បីមកពីប្រទេសកូរ៉េ ទទួលធ្វើអ្នកតំណាងរយៈពេល២ឆ្នាំបន្តទៀត ។ បើយោងតាមការបង្ហោះលើហ្វេសប៊ុកនាពេល ថ្មីៗនេះ ស្រីម៉ុច អះអាងថា«I’m so proud to be presenter of DC Dermo clinic . ពិតមែនតែខ្ញុំបញ្ចប់អាជីពជាតារាយូរឆ្នាំមកហើយ តែខាងគ្លីនិកបានមើលឃើញនូវអត្ថប្រយោជន៍រូបរាងរបស់ខ្ញុំ ហើយអ្វីដែលសំខាន់ទីនេះបានផ្លាស់ប្ដូររូបរាងស្ដ្រីមេផ្ទះកូនបីដូចជារូបខ្ញុំឲ្យនៅមានភាពស្រស់ស្អាតសម្រាប់ប្ដីខ្ញុំដដែល ។
អ្វីដែលរឹតតែសប្បាយចិត្ត ខ្ញុំត្រូវខាង គ្លីនិកពីប្រទេសកូរ៉េTHE M PLASTIC SURGERY ហើយនឹង Dermo Clinic ជ្រើសរើសខ្ញុំធ្វើជា presenter ពីរឆ្នាំបន្តទៀត »។
ឆ្លើយតបការរិះគន់ និងការចុះផ្សាយពីបណ្តាសារព័ត៌មាននានា ស្រីម៉ុច បានបញ្ជាក់វិញថា«អាហ្នឹងពួក Hollywood គេចូលចិត្តនិយាយ តែខ្ញុំមិនមែន Hollywood ឬក៏ជាតារាល្បីអីទៀតទេ គ្រាន់តែជាអតីតជីដូនកាកី ដែលលិចកប់យូរបាត់ហើយ ។ ខ្ញុំអត់ចង់ល្បីទេ តែខ្ញុំនៅតែជាខ្ញុំដដែល … »។
ស្រីម៉ុច បានធ្វើឲ្យមហាជនសម្តែងការចាប់អារម្មណ៍ខ្លាំង នៅពេលដែលនាងបានបង្ហាញការស្លៀកពាក់សិចស៊ីស្ទើរចេញកន្លែងសំខាន់ រាំអមជាមួយតារាចម្រៀងថៃ ក្នុងកម្មវិធីផ្សព្វផ្សាយហាងកែសម្រស់មួយកាលពីពេល ថ្មីៗកន្លងមក ។ ការបញ្ចេញនូវភាពសិចស៊ីនេះនាងបានរងការរិះគន់យ៉ាងខ្លាំង ពីមហាជនគ្រប់មជ្ឈដ្ឋាន ។
ឆ្លើយតបការរិះគន់ស្រីម៉ុច បែរជាថ្លែងអំណរគុណ ដូច្នេះហើយមតិមួយចំនួនថា តើវាជាការថ្លែងអំណរគុណចេញពីទឹកចិត្តពិត ឬជាការចំអក ៕