អ៉េមតើស! ស្អែកព្រឹកងើបពីព្រលឹមបន្តិច មុននិងទៅដល់កន្លែងធ្វើការកុំភ្លេចឆ្លៀតចូលសាករសជាតិបាយមាន់ស្រែចំហុយឡាំងសឹុង របស់ភោជនីយដ្ឋាន កាហ្វេដី សាខាទួលគោក ល្បីថាចុងភៅមុខស្រស់ប្រចាំហាង បានបន្ថែមរសជាតិប្លែក ចំអិនក៏ប្លែក ហើយឆ្លៀតបញ្ចុះតម្លៃរហូតដល់២០%ទៀត ចឹងហើយចំនេញណាស់ មិនសូវចំនាយច្រើនបានសាករសជាតិថ្មីទៀត។
ដួចដែលលោកអ្នកធ្លាប់ស្គាល់ភោជនីយដ្ឋាន កាហ្វេដី រួចមកហើយ ប្រាកដជាបានដឹងអំពីរសជាតិគ្រប់មុខម្ហូប គឺសុទ្ធតែមានការគ្រាំទ្រខ្លាំងពីសំណាក់ភ្ញៀវទាំងទីជិតទីឆ្ងាយដែលធ្លាប់មកពិសារ តែងតែសរសើរថាឆ្ងាញ់ ហើយពូកែច្នៃប្រឌិតតែម្តង ដូចនេះដែរដើម្បីឆ្លើយតបទៅកាន់តម្រូវការភ្ញៀវ ពីភោជនីយដ្ឋាន កាហ្វេដី បានច្នៃរសជាតិថ្មី របស់បាយចំហុយឡាំងសឹុង អោយកាន់តែមានរសជាតិប្លែកជាងមុន ហើយមានការបញ្ចុះតម្លៃ២០% រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ខែ សីហា ដល់ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៨ ។
សម្រាប់មុខម្ហូបជាច្រើនរបស់ភោជនីយដ្ឋាន កាហ្វេដី ទាំងអាហារពេលព្រឹកក្រៅពីបាយចំហុយឡាំងសឹុង ហើយនោះ នៅមានគុយទាវ បាយឆា មីឆា និងអាហារជាច្រើនមុខទៀត ធានាថាមិនតិចមុខនោះទេ ហើយសម្រាប់អាហារពេលថ្ងៃត្រង់ និងពេលល្ងាចវិញ ក៏មានច្រើនមុខសម្រាប់ភ្ញៀវជម្រើសរើសតាមចំនង់ចំនូលចិត្តផងដែរ ជឿជាក់ថាលោកអ្នកពិតជាប្លែកមាត់គ្រប់មុខតែម្តង។
បញ្ចាក់ៈ ការបញ្ចុះតម្លៃ២០% គឺមានតែសាខាភោជនីយដ្ឋាន កាហ្វេដី ប៉ុណ្ណោះ និងសម្រាប់តែមុខម្ហូបបាយចំហុយឡាំងសឹុង កុំភ្លេចណា មានត្រឹមតែរយៈពេល ៥ថ្ងៃ ចឹងរួសរាន់ឡើង សាករសជាតិថ្មីរបស់បាយមាន់ស្រែចំហុយឡាំងសឹុងម្តងមើល!
ហាង កាហ្វេដី ដែលមានទីតាំងថ្មី ស្ថិតនៅ ផ្ទះលេខ 64 ផ្លូវលេខ 430 ភូមិ១ ក្រុមទិ7 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 016 267 626 / 095 267 626។ អីយ៉ា! ភ្លេចប្រាប់អ្នកទាំងអស់គ្នាថា សម្រាប់មុខម្ហូបថ្មីៗទាំងអស់នេះក៏មានលក់នៅសាខាទួលគោកផងដែរ៖ ស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។
វីដេអូ