ទប់ចិត្តមិនបាន!​ ឃើញហើយឃ្លានប្រហិតចៀនហ្មង

ហាង តូបប្រហិត

0
1846

រសជាតិចំណីអាហារលក់តាមបណ្តាលដងផ្លូវជាច្រើន នៅក្នុងទីក្រុងភ្នំពេញមានរសជាតិឆ្ងាញ់ហើយមានការច្នៃប្រឌិតប្លែកៗពីគ្នា តែងតែទាក់ចិត្តមនុស្សគ្រប់វ័យឲ្យឈប់ម៉ូតូ រថយន្ត ដើម្បីទទួលទាន។ ជាក់ស្ដែងដូចតូបលក់ប្រហិតមួយកន្លែងនៅខាងក្រោយសាលាស៊ីតិក​ មានលក់ប្រហិតចៀន​ ប្រហិតអាំង យ៉ាងទំនង បើបានជិះកាត់ហើយ មិនចូលទិញម៉េចបាន?

ប្រហិតក្រោយសាលាស៊ីតិក
ប្រហិតក្រោយសាលាស៊ីតិក
ប្រហិតក្រោយសាលាស៊ីតិក
ប្រហិតក្រោយសាលាស៊ីតិក
ប្រហិតក្រោយសាលាស៊ីតិក
ប្រហិតក្រោយសាលាស៊ីតិក

ប្រហិតចៀនបានក្លាយទៅជាចំណីអាហារដែលពេញនិយមសម្រាប់យុវវ័យនាពេលបច្ចុប្បន្ន ប្រហិតអាចមានរសជាតិដូចគ្នាប៉ុន្តែរសជាតិរបស់ទឹកជ្រលក់វិញតែងតែមានរសជាតិប្លែកៗពីគ្នាដែលនាំអោយរសជាតិប្រហិតឆ្ងាញ់មួយកម្រិតទៅតាមទឹកជ្រលក់នោះ។ កន្លែងលក់ប្រហិតចៀនមួយកន្លែងនេះ ទើបតែបើកថ្មីនៅខាងក្រោយសាលាស៊ីតិក​ បើលោកអ្នកចង់ញ៉ាំប្រហិតចៀនក៏មាន ចំហុយក៏មាន​ ប្រហិតអាំងក៏បាន បើនិយាយពីទឹកជ្រលក់វិញដឹងតែអ៊ែមហ្មង។

ប្រហិតក្រោយសាលាស៊ីតិក
ប្រហិតក្រោយសាលាស៊ីតិក
ប្រហិតក្រោយសាលាស៊ីតិក
ប្រហិតក្រោយសាលាស៊ីតិក
ប្រហិតក្រោយសាលាស៊ីតិក
ប្រហិតក្រោយសាលាស៊ីតិក

ម៉ោះ! មកសាកប្រហិតដែលដាក់បំពងភ្លាមៗ ក្តៅហ៊ុយៗ ស្រោចដាក់ជាមួយទឹកជ្រលក់​យ៉ាងឆ្ងាញ់ប្លែក ដែលធ្វើអោយរសជាតិប្រហិតនៅកន្លែងនេះកាន់តែពិសេស ហើយមានតម្លៃសមរម្យទៀតផង! តោះចាំដល់កាលល្ងាចនេះហ្មងទៅ បបួលគ្នាញ៉ាំប្រហិតលំហែរអារម្មណ៍ម្តងមើល!

ប្រហិតក្រោយសាលាស៊ីតិក
ប្រហិតក្រោយសាលាស៊ីតិក
ប្រហិតក្រោយសាលាស៊ីតិក
ប្រហិតក្រោយសាលាស៊ីតិក

ហាង តូបប្រហិត
លេខទូរស័ព្ទ៖ 010 330 633  / 076 998 8181
ទីតាំង៖ ផ្លូវ118 កែង 259  ខាងក្រោយសាលាស៊ីតិក

វីដេអូ៖