លោកអ្នកច្បាស់ជាធ្លាប់ភ្លក្សរួចមកហើយនូវរសជាតិការ៉េមយ៉ាងច្រើនសម្បូរបែបពីហាង ការ៉េម ស្វិនសិន ហើយនាពេលថ្មីៗនេះពីហាងការ៉េមស្វិនសិនទើបតែនាំយកនូវការ៉េមបែបថ្មីជាលក្ខណៈប្រភេទការ៉េមព្រិល ព្រមជាមួយរសជាតិដល់ទៅ ៣ រសជាតិថ្មីទៀតផង គ្រាន់តែដាក់ចូលក្នុងមាត់ភ្លាមមានអារម្មណ៍ស្រស់ស្រាយតែម្ដង!
ការ៉េមព្រិល បីងស៊ូប្រភេទថ្មីរបស់ហាង ការ៉េមស្វិនសិនមានលក្ខណៈប្លែកពីការ៉េមនានាដោយ ការរ៉េមព្រិលប្រភេទថ្មីនេះបានធ្វើឡើងពីទឹកកកព្រិលឈូសជាសាច់ទឹកកកយ៉ាងម៉ត់បង្កប់ទៅដោយការ៉េន នំ ទៅតាមរសជាតិនីមួយៗ ហើយរសជាតិកាន់តែពិសេសមួយកម្រិតទៀតពេលដែលស្រោចទឹកដោះគោពីលើ។ ការ៉េមព្រិលបីងស៊ូថ្មីនេះមានបីរសជាតិដូចជា៖ ភ្នំភ្លើងឆក់កូបីងស៊ូ បីងស៊ូសណ្ដែកក្រហមនិងតែបៃតង និងបីងស៊ូបាយដំណើបស្លឹកតយជាមួយមែងហ្គោ។
លក្ខណៈពិសេសរបស់បីងស៊ូនីមួយៗមានរសជាតិប្លែកៗពីគ្នាដូចជា បីងស៊ូរសជាតិ ភ្នំភ្លើងឆក់កូបីងស៊ូ មានលាយបញ្ចូលនំប្រោនីអាល់ម៉ុន ការ៉េមសូកូឡាទំពារស្អិត សូកូឡាមូល និងនំអូរីអូ រីឯ រសជាតិបីងស៊ូសណ្ដែកក្រហមនិងតែបៃតង វិញ មាននំប្រោនីតែបៃតង ការ៉េមតែបៃតងមេតឆា និងសណ្ដែកក្រហម។ ចំពោះបីងស៊ូបាយដំណើបស្លឹកតយជាមួយមែងហ្គោ មានការ៉េមសបេជាមួយមែងហ្គោ មែងហ្គោម៉ាសឺរេត និងបាយដំណើបស្លឹកតយ។ តោះ!ទៅសាកភ្លក្សការ៉េមព្រិលរសជាតិថ្មីទាំង៣ រសជាតិនេះពីហាង ការ៉េមស្វិនសិនគ្រប់សាខាទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៨ នេះតទៅ ។
ហាង Swensen’s
លេខទូរស័ព្ទ៖ 023 880 880
ទីតាំង៖ គ្រប់ហាង Swensen’s ទូទាំងប្រទេស
វីដេអូ៖