រាប់​បាត្រ​ព្រះ​សង្ឃ​ជាង​៣០០​អង្គ​មក​ពី​បណ្តា​ប្រទេស​តាម​ដង​ទន្លេ​មេ​គង្គ​នៅ​ខេត្ត​សៀម​រាប​ស្អែក​នេះ​

0
1631

ព្រះ​សង្ឃ​ជាង​៣០០​អង្គ​ដែល​និមន្តមក​ពី​បណ្តា​ប្រទេស​ទាំង​៥​តាម​ដង​ទន្លេ​មេគង្គ​ រួម​មាន​កម្ពុជា​ ថៃ​ ឡាវ​ វៀត​ណាម​ និង​មីយ៉ាន់​ម៉ា​ នឹង​ធ្វេី​ពិធី​រាប់​បាត្រ​នៅ​ព្រះ​អង្គ​ចេក​ ព្រះ​អង្គ​ចម​ បន្ទាប់​មក​ទៅ​កាន់​ផ្សារ​ចាស់​ ខេត្ត​សៀម​រាប​ ដែល​ជា​ធម្ម​យាត្រា​​ព្រះ​ពុទ្ធ​សាសនា​ដ៏​ធំ​មួយ​ ដោយដង្ហែ​ឆ្លង​ប្រទេស​ទាំង​៥​នៃ​ដង​ទន្លេ​មេគង្គ​ដែល​នឹង​ប្រារព្ធ​ធ្វេី​ឡេីង​នៅ​ថ្ងៃ​ទី​៣០​ ខែ​តុលា​ វេលាម៉ោង​៨ព្រឹក​តទៅ​ ។​  ក្នុង​នោះ​ក៏​មាន​ពុទ្ធ​បរិ​ស័ទ​មក​ពី​តាម​បណ្តា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ផង​ដែរ​ ។

ពិធី​នេះ​រាប់​បាត្រ​ គឺ​ជា​ពិធី​មួយ​ក្នុង​គម្រោង​ធម្មយាត្រា​ដែនដីនៃប្រទេសទាំង៥តាមដងទន្លេមេគង្គ​ ដេីម្បី​​នាំព្រះធម៌បង្កើតមិត្តភាព​ ដែល​មានចម្ងាយផ្លូវច្រើនជាង​២,០០០​គីឡូ​ម៉ែត្រ​ ដោយ​ចាប់ផ្តើមចេញ​ដំណើរពីវត្តមួយនៅប្រទេសថៃ ឆ្ពោះទៅតំបន់ជំនឿសាសនាមួយចំនួននៃប្រទេសមីយ៉ាន់ម៉ា រួចបន្តដំណើរទៅកាន់ខេត្តដៀនបៀន​ ប្រទេសវៀតណាម រួចបន្តទៅតំបន់ខណ្ឌហ្លួង​ ប្រទេសឡាវហើយបន្តចូលទឹកដីកម្ពុជា តាមច្រកព្រំដែនខេត្តស្ទឹងត្រែង ដើម្បីធ្វើដំណើរ​មក​ប្រាសាទ​អង្គរ​វត្ត​ ខេត្តសៀមរាប ដែលជាគោលដៅ​ចុងក្រោយនៃគម្រោងធម្មយាត្រា​នេះ​ ។