ចេញ​ក្រៅ​ម្ដង​ៗ ចង់​ញ៉ាំ​អី​ឆ្ងាញ់​ប្លែក​មាត់​មែនទេ​! ម៉ោះ​មក​ ហាង​ សា​វ៉ាស​ឌី​ ស្តេ​ក ដឹង​តែ​អេម​ហ្មង​

ហាង សា​វ៉ាស​ឌី​ ស្តេ​ក

0
1055

ពេលទៅណាមកណា នាំសំណព្វចិត្តញ៉ាំតែមុខម្ហូបដដែលៗ ខ្លាចគេធុញទ្រាន់មែនអត់! តោះចឹងដើម្បីអោយប្លែក សាកនាំគេមកញ៉ាំស្តេក​ ម្ដងមើលនោះច្បាស់ជាប្លែកមាត់មិនខាន។ Admin ស្គាល់កន្លែងថ្មី ប្លែក និងម្ហូបមានរសជាតិឆ្ងាញ់ ក៏ចេះតែណែនាំទៅ អោយបានទៅញ៉ាំទាំងអស់គ្នា ជាពិសេសអោយអ្នកខ្លះបានលេសណាត់គេទៅកន្លែងថ្មីផង។

ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក

មុនហ្នឹងអ្នកទាំងអស់គ្នាបានទៅ សុំបង្ហើបឈ្មោះស្តេកក្នុងមីនុយដែលឆ្ងាញ់ខ្លាំងប្រចាំហាងអោយដឹងតិចចុះមានដូចជា៖ ស្តេកសាច់គោRibeye ជាមួយទឹកជ្រលក់គ្រេវី សាវ៉ាសឌី ខមបូសេត(ជ្រូក មាន់ គោ) ស្តេក​សាច់មាន់ ជាមួយទឹកជ្រលក់ប៊ីប៊ីឃ្យូ ស្តេកសាច់គោRibeyeជាមួយទឹកជ្រលក់គ្រេវី និងស្លាបមាន់ប៊ីប៊ីឃ្យូ។

ហាង សា​វ៉ាស​ឌី​ ស្តេ​ក

មិចហើយកូរពោះស្រក់ទឹកមាត់ខ្លះៗហើយនៅ ព្រោះថាមុខម្ហូបទាំងអស់នេះឆ្ងាញ់ណាស់ ដោយសារតែមានរសជាតិដើមបែបថៃ ចុងភៅជាជនជាតិថៃដែលមានបទពិសោធន៍ច្រើនឆ្នាំ ហើយអ្វីដែលអ្នកទាំងអស់គ្នាសឹងតែមិនជឿទៀតនោះ គឺថារាល់ស្តេកទាំងអស់គឺបានប្រឡាក់លាយគ្រឿងពីប្រថៃមកយ៉ាងមានអនាម័យ។

ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក

ខាងហាងផ្ទាល់បានជ្រើសរើសសាច់ពីកសិដ្ឋានចញ្ចឹមសត្វដែលមានគុណភាពខ្ពស់ រីឯបន្លែវិញយកមកពីក្រុមហ៊ុន ដែលបានដាំនៅលើភ្នំបូគោខេត្តកំពតយើងហ្នឹង។ និយាយរួមគឺ ហាង សា​វ៉ាស​ឌី​ ស្តេ​ក បានផ្ដោតសំខាន់ទាំងរសជាតិ និងអនាម័យខ្ពស់ ដើម្បីអោយអថិតិជនទទួលបានទាំងរសជាតិឆ្ងាញ់ និងសុខភាពល្អ។ អ្វីដែលកាន់តែពិសេសទៀតនោះហាងក៏មានកម្មវិធី Happy hour ដោយចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង ១រសៀល និងទទួលបានការបញ្ចុះតម្លៃ៥០% ចាប់ពីម៉ោង ៤រសៀល រហូតដល់ម៉ោង ៦ល្ងាចក៏ទទួលបានការបញ្ចុះតម្លៃ៥០% ដូចគ្នា ចំពោះអ្នកមានក្រដាស់គូបប៉ុង នឹងទទួលបានការញ៉ាំមួយ ហ្វ្រីមួយផងដែរ។ មួយវិញទៀតនៅពេលលោកអ្នកចំណាយអស់ចាប់ពី ៥ដុល្លាឡើងទៅ លោកអ្នក និងទទួលបានកាតសន្សំពិន្ទុមួយសន្លឹក៕

ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ហាង សា​វ៉ាស​ឌី​ ស្តេ​ក

ហាង សា​វ៉ាស​ឌី​ ស្តេ​ក
ទីតាំង៖ ផ្ទះលេខ7E0 ផ្លូវលេខ108 ភូមិ៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជាប់ផ្សាររាត្រី ប៉ែកខាងត្បូង
លេខទូរសព្ទ៖ 010 639 424

វីដេអូ៖