ទីតាំងល្អៗសម្រាប់ល្ងាចនេះ ដែលអាចញ៉ាំអីឆ្ងាញ់ៗ និងមើលកាំជ្រួចឆ្លងឆ្នាំបានយ៉ាងស្រស់ស្អាត

យប់ឆ្លងឆ្នាំ

0
2092

ថ្ងៃនេះជាថ្ងៃចុងក្រោយនៃឆ្នាំ២០១៩ហើយ គិតៗទៅភ្លេចខ្លួនតែបន្តិចកើនអាយុមួយឆ្នាំទៀតហើយ។ ណ្ហើយកុំគិតច្រើនអីរឿងកើនអាយុ វាជារឿងធម្មជាតិទេ គឺថាគ្មានអ្នកណាអាចគេចផុតនោះទេ សំខាន់យើងបានធ្វើអោយជីវិតយើងសប្បាយរីករាយ រស់នៅយ៉ាងមានន័យ។ ហើយថ្ងៃនេះច្បាស់ជាមានអ្នកខ្លះទៅដើរលេងតាមខេត្ត និងមានអ្នកខ្លះនៅឆ្លងឆ្នាំនៅភ្នំពេញហើយ ចឹងសម្រាប់អ្នកនៅភ្នំពេញ Admin មានកន្លែងខ្លះណែនាំសម្រាប់អ្នកទាំងអស់គ្នាអាចញ៉ាំម្ហូបឆ្ងាញ់ និងមើលកាបាញ់កាំជ្រួចបានយ៉ាងស្រស់ស្អាត កុំអោយចាញ់អ្នកដើរលេងតាមខេត្ត។ ម៉ោះមកមើលកន្លែងដែលអ្នកមិនគួររំលងសម្រាប់យប់នេះមានដូចខាងក្រោម៖

Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence

១. ភោជនីយដ្ឋានទន្លេសាប (ជាន់ទី២០នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ)
ជាទីតាំងដ៏ល្អដែលលោកអ្នកនិងទទួលបានអារម្មណ៏កក់ក្តៅ ប្លែកមាត់ ប្លែកទាំងភ្នែក ក្នុងបរិយាកាសដ៏ល្អមួយនៃការញ៉ាំបុហ្វេបណ្តើរ ហើយអាចគយគន់់ទេសភាពដ៏ស្រស់បំព្រងនៃទីក្រុងភ្នំពេញពីលើដំបូលអាគារដ៏ខ្ពស់ជាន់ទី២០ នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ ធានាថាអាចមើលការបាញ់កាំជ្រួចបានយ៉ាងស្រស់ស្អាតជាទីបំផុត។

Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence

ភោជនីយដ្ឋានទន្លេសាប ជាន់ទី២០
ទូរសព្ទ​លេខ៖ 
023 68 58 888
ទីតាំង៖ ជាន់ទី២០ នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ

២. Vehaa វេហា
វេហា គឺជាស្កាយបាមួយដែលមានកម្ពស់ខ្ពស់ ទោះបីជាមិននៅកៀកមាត់ទន្លេក៏ពិតមែន តែលោកអ្នកក៏អាចមើលកាំជ្រួចបានយ៉ាងច្បាស់ផងដែរ។ ដូច្នេះគួរតែធ្វើការខលកក់កន្លែងទុកទៅទីតាំងល្អបែបនេះ។

 វេហា
វេហា

ហាង វេហា
ទីតាំង៖ ផ្លូវ​សុធារស
លេខទូរសព្ទ៖ 099 456 876

៣. 5 Drunk Men Skybar
5 Drunk Men គឺជាប្រភេទ skybar ថ្មីនៅជាន់ទី3A នៅលើអគារ Couch Potato Collective ដែលមានបម្រើជូននូវម្ហូបអាហារយ៉ាងច្រើនសម្បូរបែប ភេសជ្ចៈ ស្រាក្រឡុក​ ជាមួយបរិយាកាសខ្យល់ធម្មជាតិ គយគន់ទេសភាពនាពេលព្រះអាទិត្យរៀបលិចនិង ភ្លើងចំរុះពណ៌ភ្លឺផ្លេកនាពេលរាត្រី បូកផ្សំ និង ជំនោរទន្លេដ៏ត្រជាក់ ជាមួយតន្ត្រី​ និងល្អពិសេសសម្រាប់ការគយគន់ការបាញ់កាំជ្រួចនាយប់ថ្ងៃឆ្លងឆ្នាំនេះយ៉ាងពិសេស។

5 Drunk Men
5 Drunk Men
5 Drunk Men
5 Drunk Men

ហាង 5 Drunk Men
លេខទូរសព្ទ៖ 076 6 111 104
ទីតាំង៖ ផ្ទះលេខ 317E វិថី ព្រះស៊ីសុវត្តិ​

៤. Panorama Mekong Hostel and Restaurant
Panorama Mekong Hostel and Restaurant គឺជាកន្លែងដ៏ល្អដែលមានទីតាំងនៅជាប់មាត់ទន្លេ ហើយក៏ជាបាដែលពេញនិយមបំផុតសម្រាប់យុវវ័យ។ លោកអ្នកមកកាន់Panorama Mekong Hostel and Restaurant គឺដឹងតែអ៊ែមហ្មងសម្រាប់យប់នេះ។

Panorama Mekong Hostel and Restaurant
Panorama Mekong Hostel and Restaurant

ហាង Panorama Mekong Hostel and Restaurant
ទីតាំង៖ តីរវិថីព្រះស៊ីសុវត្ថិកែងនឹងផ្លូវ 178 ជិតវាលព្រះមេរុហ៍
លេខទូរសព្ទ៖ 087 500 400

៥. ហាង Tipsy Seafood
និយាយពីហាង ហាង Tipsy Seafood នរណាមិនល្បីនរណាមិនស្គាល់ជាពិសេសយុវវ័យ ដោយសារតែមានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខ ជាពិសេសមានទីតាំងដ៏ល្អនៅមាត់ទន្លេកោះពេជ្រ ដែលអាចអោយលោកអ្នកទទួលអាហារដ៏ឆ្ងាញ់ និងមើលការបាញ់កាំជ្រួចបានយ៉ាងច្បាស់។

ហាង Tipsy Seafood
ហាង Tipsy Seafood

ហាង Tipsy Seafood
ទីតាំង៖ កោះពេជ្រ
លេខទូសព្ទ៖ 097 392 3333 / 096 65 15 888