ចិត្តល្អអស់ត្រឹម Admin ហ្នឹងហើយ! ទោះនៅកន្លៀតណាក៏លាក់អត់ជិតដែរ មោះថ្ងៃនេះណាត់មិត្តភក្តិ គូសង្សារមកញ៉ាំ ក្តាមសេះ ក្តាមស្រែ បង្គា លៀសដុតទឹកអំពិលទុំ នៅក្រោយសាលាវា៉ន់ដា និយាយពីថាទំនងនោះទំនង ហើយបើម្លឹងៗហើយសួរថាគេងនៅផ្ទះម៉េចបាន ជាពិសេសស្រីៗផ្គាប់ចិត្តមិនស្ទើរទេ។
ក្រោយសាលាវ៉ាន់ដា អាចកន្លែងដែលប្រមូលផ្តុំរបស់ញុាំឆ្ងាញ់ៗ ប្លែកៗ ហើយសម្រាប់ហាង MOOL វិញមានម៉ូយប្រចាំមិនតិចគ្នាទេ ក៏ព្រោះតែមុខម្ហូបប្លែកៗប្រចាំហាងហ្នឹងតែម្តង ចេញម្ហូបថ្មីពេលណា ផ្អើលពេលហ្នឹង ហើយបើមុខម្ហូបថ្មី មីនុយថ្មីនេះវិញ កប់សារីហើយ ដុតសុទ្ធតែក្តាម បង្គា មានទាំងក្តាមស្រែ លៀស ខ្យង មានគ្រប់មុខអស់ហើយធានាថាអត់ខ្វះចឹងហ្មង សំខាន់ទឹកជ្រលក់ប្រចាំហាង បែបហិរៗ រសជាតិឆ្ងាញ់ខ្លាំងហ្មង សម្រាប់អ្នកមានគូរ ឬអត់គូរក៏អាចទៅញុាំបានដែរ សំខាន់មានស្រីស្អាតប្រុសស្អាតច្រើនណាស់។
តោះនិយាយទៅនិយាយមកនាំតែខាតពេលទេ ត្រៀមតែមាត់ទៅយើង របស់ឆ្ងាញ់មកដល់ហើយចាំកាល ណាត់មិត្តភក្តិកុំអោយសល់មួយណាអោយសោះ ក្រែងគេថាយើងលាក់គេ មិនអោយដឹង ចឹងប្រមូលអោយខ្ទេចតែម្តងទៅ! មកដល់ហាង MOOL អត់ខ្វះទេ ខ្យង ក្តាមស្រែ ក្តាមសេះ លៀស ហូល ងាវ មានទាំងអស់ មិនត្រឹមតែប៉ុណ្ណោះទេ ពងទាកូន ប្រហិតគ្រប់មុខ ក៏មានមិនខ្វះដែរ។
ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62
វីដេអូ៖