ទៅលេងទឹកដីសៀមរាប ចង់ញុាំម្ហូបបែបក្រុង ឬបែបស្រុកស្រែ មកស្គាល់ហាងទាំង៧នេះ ម៉ាអ៊ែម!

0
3079

ពេលមានថ្ងៃឈប់សម្រាកម្ដងៗ អ្នកគ្រប់គ្នាតែងតែរៀបចំគម្រោងដើរលេងតាមខេត្តជាមួយ ក្រុមគ្រួសារ មិត្តភក្តិ ក្រុមការងារ និងមនុស្សជាទីស្រលាញ់ ដើម្បីលំហែរអារម្មណ៍ បំបាត់ភាពស្មុគស្មាញ។ ជាធម្មតាការដើរលេងតាមខេត្ត គឺចង់ឃើញទេសភាពស្អាតៗ ប្លែកៗ ដើម្បីបំពេញក្ដីសុខនៃជីវិត។ ប៉ុន្តែបើមានតែមានទេសភាពស្អាតគួរជាទីគយគន់ហើយមិនមានអាហារឆ្ងាញ់សម្រាប់ទទួលទានក៏មិនកើតដែរ ដូចនេះ Admin សូមណែនាំហាង និងភោជនីយដ្ឋានដែលមានម្ហូបឆ្ងាញ់ៗ សម្រាប់អ្នកដែលទៅលេងទឹកដីខេត្តសៀមរាប ដើម្បីអោយដំណើរកំសាន្តពោរពេញទៅដោយក្ដីសុខ។

ភោជនីយដ្ឋាន​ មហាមន្ទីរ

ណ្ហើយ​និយាយ​មិន​អួត​ទេ​គឺថា​ ភោជនីយដ្ឋាន​ មហា​មន្ទី​ ជា​កន្លែង​ដ៏​ល្អ​មួយ​នៅក្នុង​ខេត្តសៀមរាប​ ព្រោះថា​មាន​ទីតាំង​ធំ​ទូលាយ​បរិយាកាសល្អ មាន​ទាំង​ ហាង​ កាហ្វេ​ ថែមទៀត​។ អ្វី​ដែល​សំខាន់​ដូច​ដែរ​និយាយ​ខាង​លើ​ចឹង​ គឺ​មាន​ម្ហូប​ខ្មែរ​ឆ្ងាញ់​ៗរហូត​ទៅដល់​ជាង​ ៦០មុខ​ ដែរ​ជា​ជម្រើស​សម្រាប់​លោកអ្នក​។

ភោជនីយដ្ឋាន មហាមន្ទីរ
ភោជនីយដ្ឋាន មហាមន្ទីរ

ភោជនីយដ្ឋាន មហាមន្ទីរ
ទីតាំង៖ ផ្លូវជាតិលេខ៦៧ ភូមិប្រិយ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប
លេខទូរសព្ទ៖ 090 666 388 / 089 666 388 / 095 666 388
(ភោជនីយដ្ឋាន ចាប់បើកពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល)
(ហាង កាហ្វេ ចាប់បើកពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៨យប់)

ហាង Darany​ BBQ II 

Admin សុំបង្ហើបអោយអ្នកទាំងអស់គ្នាបានដឹងតិចចុះ គឺថានៅក្នុង ហាង Darany​ BBQ II មានសាច់ និងគ្រឿងសមុទ្រ ចំនួន ១២មុខដែលអាចជាជម្រើសសម្រាប់លោកអ្នក។ ចង់និយាយថាក្នុងចំណោមសាច់ទាំង១២មុខ មួយមុខណាក៏ឆ្ងាញ់ដែរ ព្រោះមានទឹកជ្រលក់ពិសេសផ្សំចេញពីទឹកតៅហ៊ូ ទឹកកាពិ ទឹកសៀង និងលាយជាមួយស្ករត្នោត បញ្ចេញជារសជាតិម្យ៉ាងគឺថាឆ្ងាញ់ ហើយឈ្ងុយជាប់ចិត្តតែម្ដង។

ហាង Darany​ BBQ II
ហាង Darany​ BBQ II
ហាង Darany​ BBQ II

ហាង Darany​ BBQ II
ទីតាំង៖ ផ្លូវ ៦០ម៉ែត្រ ទល់មុខសណ្ឋាគារ Simling ខេត្តសៀមរាប
(ចាប់បើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១០និង៣០នាទីយប់)

ភោជនីយដ្ឋាន ផ្សិតក្រហម

សម្រាប់អ្នកនៅសៀមរាបជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយនូវ ភោជនីយដ្ឋាន ផ្សិតក្រហម ដែលមានទីតាំងនៅ តាមបណ្ដោយផ្លូវជាតិលេខ ៦​។ មិនថាភ្ញៀវជាតិ ឬ អន្តរជាតិសុទ្ធតែជាប់ចិត្តនឹងអាហារទាំង បី ពេល របស់ ភោជនីយដ្ឋាន ផ្សិតក្រហម នេះតែម្ដង​។ អញ្ចឺងបើបានទៅដល់សៀមរាប កុំភ្លេចចូលសាកមុខម្ហូប និងអាហារជាច្រើនមុខនៅហាងនេះផងណា។

ភោជនីយដ្ឋាន ផ្សិតក្រហម
ភោជនីយដ្ឋាន ផ្សិតក្រហម
ភោជនីយដ្ឋាន ផ្សិតក្រហម
ភោជនីយដ្ឋាន ផ្សិតក្រហម
ភោជនីយដ្ឋាន ផ្សិតក្រហម
ភោជនីយដ្ឋាន ផ្សិតក្រហម

ភោជនីយដ្ឋាន ផ្សិតក្រហម
ទីតាំង៖​ បណ្ដោយផ្លូវជាតិលេខ ៦ (ផ្លូវទៅព្រលានយន្តហោះ) ទល់មុខ Amazon ជាប់បន្ទាយស្រីចាស់
លេខទូរសព្ទ៖ 095 37 77 22 | 093 47 77 22

ហាង​ 5F Bakery & Coffee

ហាង 5F Bakery & Coffee ស្ថិតនៅផ្លូវ ៧ មករា ទល់មុខសាលា ACE សៀមរាប មានបើកបម្រើជូននូវ អាហារច្រើនមុខ នំប័ុងដុតក្ដៅៗ ព្រមទាំងកាហ្វេ និងភេសជ្ចៈទាំងក្ដៅ ទាំងត្រជាក់ជាច្រើនមុខ ច្រើនប្រភេទ មិនអោយខកបំណងឡើយ។ ថ្មីៗនេះ ពី5F Bakery & Coffee មានលក់នូវមីទាខ្វៃ ដែលផ្សំគ្រឿងដោយសរសៃមីទន់ល្មើយ និងទាខ្វៃធ្វើដោយខ្លួនឯង ព្រមទាំងទឹកស៊ុបរំងាស់ចេញពីឆ្អឹងស៊ុបសុទ្ធ មិនប្រើប៊ីចេងឡើយ។

ហាង​ 5F Bakery & Coffee
ហាង​ 5F Bakery & Coffee
ហាង​ 5F Bakery & Coffee
ហាង​ 5F Bakery & Coffee
ហាង​ 5F Bakery & Coffee
ហាង​ 5F Bakery & Coffee

ហាង​ 5F Bakery & Coffee
ទីតាំង៖ ផ្លូវ ៧ ​មករា (វិទ្យាល័យអង្គរ) ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប
លេខទូរសព្ទ៖ 012 555 910 | 081 555 910

ភោជនីយដ្ឋាន Royal Spice

នឿយហត់​ អស់កម្លាំង​ បន្ទាប់ពីដើរកំសាន្តបែបនេះ​ ប្រាកដណាស់ត្រូវតែរក អាហារឆ្ងាញ់ៗ ដើម្បីប៉ូវកម្លាំង​ បើបានភ្លក្ស អាហារ របស់ភោជនីយដ្ឋាន Royal Spice ស្ថិតនៅក្នុងសណ្ឋាគារសាបារា អង្គរ រីសត​​ និង ស្ប៉ា ក្នុងក្រុងសៀមរាប ច្បាស់ណាស់ថា  ពិតជាត្រូវចិត្ត ជាប់អារម្មណ៍ ដិតដាមជាមួយរសជាតិ ដ៏ប៉ិនប្រសប់របស់ហាង​នេះជាក់ជាមិនខាន។

ភោជនីយដ្ឋាន Royal Spice
ភោជនីយដ្ឋាន Royal Spice

ភោជនីយដ្ឋាន Royal Spice
លេខទូរសព្ទ៖ 063 766 227 | 011 588 862
ទីតាំង៖ ក្នុងសណ្ឋាគារ សាបារា អង្គរ រីសត​​ និង ស្ប៉ា សង្កាត់ស្វាយដង្គុំ សៀមរាប (ខាងកើតភូមិវប្បធម៌)
ផែនទី៖ https://her.is/2O0kiLv

ហាង ផ្ទះតាម៉ាប់ទាអាំង

នៅសៀមរាប នរណាថាមិនស្គាល់​ ហាង ផ្ទះតាម៉ាប់ទាអាំង ល្បីយូរឆ្នាំមកហើយ មិនថាភ្ញៀវនៅខេត្តសៀមរាបទេ​​ សូម្បីតែភ្ញៀវពីបណ្ដាលខេត្តផ្សេងៗតែងតែឆ្លៀតនាំគ្នាមកសាករសជាតិទាអាំងពិសេស​របស់ហាង ផ្ទះតាម៉ាប់ ទាអាំងនេះដែរ ភាពល្បីល្បាញតៗគ្នាអំពីរសជាតិឈ្ងុយឆ្ងាញ់នេះហើយ ធ្វើអោយផ្ទះតាម៉ាប់​ កាន់តែមានភ្ញៀវ និងអតិថិជនកាន់តែច្រើនឡើងៗ ចឹងប្រសិនបើលោកអ្នកទៅ ដល់ខេត្តសៀមរាប កុំភ្លេចទៅសាកនឹងគេ ណា! ​ធានាថារសជាតិជក់ចិត្តហ្មង។

ហាង ផ្ទះ តាម៉ាប់ ទាអាំង
ហាង ផ្ទះ តាម៉ាប់ ទាអាំង
ហាង ផ្ទះ តាម៉ាប់ ទាអាំង

ហាង ផ្ទះ តាម៉ាប់ ទាអាំង
លេខទូរស័ព្ទ៖
  012​ 51 51 97/ 070 55 57 67
ទីតាំង៖ ផ្លូវ៦០​ ខាងជើងតារាងបាល់យុវជន ១០០ម៉ែត្រ

ហាង បុកមាន់សៀមរាប

ហាង បុកមាន់សៀមរាប ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកសៀមរាបផ្ទាល់ នេះក៏មកពីតម្លៃ សេវាកម្ម ហើយជាពិសេសគឺរសជាតិដើមនៃអាហារនៃហាងនេះផ្ទាល់តែម្ដង។ មុខម្ហូបជាច្រើននៅគ្នុងហាង បុកមាន់សៀមរាប គឺត្រូវបានបង្កើតឡើងដោយការច្នៃប្រឌិតជាស្នាដៃអ៊ុំស្រីដែលជាម្ខាស់ហាងផ្ទាល់តែម្ដង ជាក់ស្ដែងដូចជាបុកមាន់ដែលជាមុខម្ហូបដែលអ៊ុំស្រីម្ចាស់ហាងរូបនេះបានបង្កើតឡើងមុនគេ មានអាយុកាល១២ឆ្នាំមកហើយ។

ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប

ហាង បុកមាន់សៀមរាប
ទីតាំង៖​ ផ្លូវជាតិលេខ6a ផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ ភូមិសណ្តាន់ ឃុំទឹកវិល ក្រុងសៀមរាប
ទូរស័ព្ទលេខ៖ 012 235 336 / 088 8235 336