ជឿអត់? កំពុងធ្វើការ ឬរៀនសុខៗ ថាមិនសាំម៉េចបាន បើទើបតែបាយថ្ងៃត្រង់មិនទាន់បានប៉ុន្មានម៉ោងស្រួលបួលផង ម៉ោងប្រហែល៣ជាងអីនឹកឃ្លានទៀតហើយ ជាពិសេសនោះគឺ អាហារសម្រន់ទាំង៨មុខនេះឯង នំបញ្ចុកស្រុះ នំញ្ចុកសម្លខ្មែរ មីឆា លតឆា បាញឆាវ បបរលត បាញ់ស៊ុង បាញ់ហ៊យ គួង ឱ្យតែនឹកឃ្លានម្តងៗចង់តែញុាំអោយណាណីទេ ហើយសម្រាប់អ្នកខ្លះវិញអាហារថ្ងៃត្រង់មិនសូវញុាំបានច្រើនទេ តែដល់ម៉ោងរសៀលតិចមិនទាន់ទេ ចាប់ផ្តើមឃ្លានបណ្តោយ ចឹងតិចអត់ស្គាល់កន្លែងលក់អីទៅ មោះមើលអត្ថបទខាងក្រោមជាគ្នា៖
ហាង បាញ់ស៊ុងដេលី
អ្នកមិនដែលបានស្គាល់ ហាងបាញ់ស៊ុងដេលី មកស្គាល់អោយហើយមក កុំអោយលើកក្រោយ នឹកឃ្លានបាញ់ស៊ុង បាញ់ហ៊យ អត់ដឹងកន្លែងណាឆ្ងាញ់ មកទីនេះដឹងតែពេញចិត្តជាមួយរសជាតិនេះមិនខានទេ ហើយកុំបារម្ភអី ហាងបាញ់ស៊ុងដេលីមិនមែនមានតែប៉ុណ្ណឹងមុខនេះនោះទេ គឺនៅជាច្រើនទៀតដូចជាគុយទាវកាត់ គុយទាវចំហុយ នំបញ្ចុកផាក់ឡូវ ឆាយ៉ ព្រមទាំងគួងទៀតផង។ ហើយសម្រាប់ គួង គឺមាន៣ ជម្រើសថែមទៀតណ៎ ដូចជា បង្គា សាច់ជ្រូក និងកំពឹស ចូលចិត្តរសជាតិណាអាចកម្មង់បាន។
ហាង បាញ់ស៊ុងដេលី
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣០ ផ្ទះលេខ៤៩E0២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 012 200 972 / 081 737 990
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
អ្នកខ្លះប្រហែលជាមិនទាន់បានស្គាល់ទេ និងអ្នកខ្លះទៀតបានស្គាល់ហើយក៏ប្រហែលជាម៉ូយប្រចាំផងក៏មិនដឹង បាញ់ស្រ៊ុងឆ្ងាញ់ល្បីយូរណាស់ហើយ លក់ដាច់ខ្លាំងពេលខ្លះសឹងតែរកកន្លែងអង្គុយគ្មានផង ទាំងនេះបើនិយាយពីរសជាតិវិញ បាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ញ៉ាំឆ្ងាញ់ត្រូវមាត់ណាស់ ។
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ទីតាំង៖ ផ្លូវ ១០៧ ផ្លូវសុកហុក ក្បែរគុយទាវឆ្ងាញ់អូឬស្សី
លេខទូរស័ព្ទ៖ 010 54 51 50 / 012 23 75 87
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
អ្នកនៅម្តុំបឹងសាឡាង ប្រហែលជាស្គាល់ច្បាស់ហើយ ទីតាំងលក់បាញ់ឆាវ និងនំគ្រក់មួយកន្លែងនេះ ភាគច្រើន គេហៅកន្លែងនេះថា បាញ់ឆាវបឹងសាឡាង លក់ជាង៦ឆ្នាំហើយ រសជាតិក៏ឆ្ងាញ់ដែរ អតិថិជនមានជាហូរហែរខ្លះញ៉ាំនៅកន្លែង ខ្លះទៀតខ្ចប់ទៅផ្ទះ ហើយតម្លៃក៏សមរម្យដែរ។
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
ទីតាំង ៖ ផ្លូវ ២៦១ បឹងសាឡាង
លេខទូរស័ព្ទ៖ 017 59 86 49
ហាង ម្លិះនំបញ្ចុកសៀមរាប
នំបញ្ចុកដែលល្បីឆ្ងាញ់ជាងគេជាប់ឈ្មោះប្រចាំហាងតែម្ដង ជាមួយទឹកសម្លររសជាតិដើមពីខេត្តសៀមរាប ធានាថាអោយតែបានញ៉ាំគឺដឹងតែហុតទឹកសម្លរអស់ពីចានហ្មង។ កុំភ្លេចមកញ៉ាំទាំងអស់គ្នាណា ជាពិសេសមានប្រម៉ូសិនចឹងទៀត មិនអាចអោយរំលងបានទេ៕
ហាង ម្លិះនំបញ្ចុកសៀមរាប
ទីតាំង៖ ផ្ទះលេខ១៩ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ
(ក្រោយក្រសួងសុខាភិបាលប្រហែល ៥០ម៉ែត្រ ជិតផ្ទះសំណាក់ស្រែទុំ)
លេខទូរសព្ទ៖ 017 83 15 16 / 069 87 70 795
ហាង នំបញ្ចុក កេរម៉ែ
តើលោកអ្នករកកន្លែងញាំុអីឃើញនៅថ្ងៃនេះ ? តោះទៅសាកបញ្ចុកកេរម៉ែល្បីខ្លាំង ហើយលក់ដាច់កប់នៅកែងផ្សារចាស់យើងហ្នឹង! និយាយទៅអាចថាអួត ប៉ុន្តែក្រុមការងារយើងក៏បានទៅដល់កន្លែងហើយដែរ ដូចដែលគេល្បីតៗគ្នាពិតមែន ព្រោះអីអ្នកមកញ៉ាំច្រើនណាស់សឹងតែរកកន្លែងអង្គុយគ្មាន មានអ្នកខ្លះអង្គុយអ្នកខ្លះឈរចាំកម្មង់ទិញព្រោងព្រាតតែម្តងហើយ!
ហាង នំបញ្ចុក កេរម៉ែ
ទូរស័ព្ទ៖ 012 488 993
ចាប់បើកពីម៉ោង 11:00 ថ្ងៃត្រង់រហូតដល់ 11:00យប់
ទីតាំង៖ ស្ថិតកែងផ្សារចាស់ផ្លូវលេខ110 កែងផ្លូវលេខ 13 សង្កាត់ផ្សារ កណ្តាលទី១ ,ខណ្ឌ ដូនពេញ
ហាង មីឆាលើអាកាស
មោះមានអ្នកចង់សាកមីឆាលើអាកាសអត់ រសជាតិយ៉ាងម៉េចទៅវិញទៅបានជាដាច់លក់យ៉ាងហ្នឹង ហើយទីតាំងនេះដែរគាត់លក់រយៈពេល១០ឆ្នាំមកហើយក្រោយវត្តទូលទំពូងផ្ទាល់តែម្តងស្រួលរកណាស់។ ហើយម្តុំនិងមិនមែនមានតែគាត់ទេដែលលក់ និយាយរួមទៅសុទ្ធតែបងប្អូនគាត់ទាំងអស់លក់ក្បែរៗគ្នា ចឹងក្រឡែកមើលស្លាកយីហោ មីឆាលើអាកាសទៅគឺ ដឹងតែហ្នឹងហើយ។
ហាង មីឆាលើអាកាស
ទីតាំង ៖ ក្រោយរបងវត្តទួលទំពូង ផ្លូវ១៣៥
លេទូរស័ព្ទ៖ 097 57 75 417
លក់ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៨ យប់
លតឆា មីឆា ហៃ ណារ៉េត
ល្ងាចនេះបើបានជិះកាត់កុំភ្លេចឈប់ចូលសាកនឹងគេផងណា ល្បីដូចគេថាដែលអត់? មិនពិបាករកឯណា នៅផ្លូវមាត់ទន្លេ កែងសាលាគរុកោសល្យ តាខ្មៅនេះតើស៍!
ហាង លតឆា មីឆា ហៃ ណារ៉េត
ទីតាំង៖ កែងសាលាគរុកោសល្យ មាត់ទន្លេតាខ្មៅ
លេខទូរស័ព្ទ៖ 070 399 109