ប៉ូវណាស់! ងាវស្រុះឆ្ងាញ់ ស្នាដៃខ្លួនឯងរៀនចំអិនក្បួននេះធានាថាមិនចោលលុយ

ងាវស្រុះស្តង់ដា ធានាចំអិននៅផ្ទះមិនចោលលុយហើយឆ្ងាញ់កប់ហ្មង

0
6047

ងាវស្រុះអ្វីដែលឆ្ងាញ់សំខាន់លើថ្វីដៃនៃការចំអិនអោយត្រូវស្តង់ដា តាមអ្វីដែលខ្លួនចូលចិត្តញ៊ាំ ចូលចិត្តងាវស្រុះនៅជាប់ឈាមច្រើនត្រូវស្រុះកំរិតណា ហើយឆ្អិនល្មមតើគួរស្រុះកំរិតណា ដូច្នេះហើយដើម្បីស្រាយចម្ងល់ជូនបងប្អូនកុំអោយទិញងាវមកធ្វើនៅផ្ទះហើយបែរជាចោលលុយ ដោយសារតែចំអិនញ៊ាំមិនត្រូវមានតាមអ្វីដែលចង់បាន ខូចអារម្មណ៍អស់។

សម្រាប់វិធីធ្វើ និងគ្រឿងផ្សំមិនមានអ្វីច្រើនទេដូច្នេះហើយយើងសូមរៀបរាប់ជាវិធីតែម្តងហើយដំបូងអ្នកត្រូវ៖

  • ជ្រើសរើសងាវដែលនៅរស់ ស្រស់ល្អវាចាំបាច់បំផុតព្រោះបើទិញបានរបស់មិនល្អអ្វីៗ គឺចប់ហើយ
  • លាងសំអាតងាវអោយស្អាតជាមួយទឹក រួចដាក់អំបិល ២ស្លាបព្រាបាយ សម្រាប់ងាវ ២គីឡូក្រាម ហើយរក្សាទុក ៣០នាទី ដើម្បីអោយងាវចេញដីអស់
  • ដាំទឹកអោយពុះ រួចដាក់ទឹកខ្មេះ ១ស្លាបព្រាបាយ រួចដាក់ងាវចូលពេលទឹកកំពុងពុះ
  • ស្រង់ងាវតាមនាទីដើម្បីបានរសជាតិដែលខ្លួនចង់បានដូចខាងក្រោម
  1. ស្រុះ ២០វិនាទី ងាវនៅស្រស់ខ្លាំង ឈាមច្រើន
  2. ស្រុះ ៣០វិនាទី ងាវនៅស្រស់មធ្យម
  3. ស្រុះ ១នាទី ងាវឆ្អិនល្មម ត្រូវចិត្តសម្រាប់អ្នកមិនចូលចិត្តក្លិនឆ្អាប ហើយភាគច្រើនគេចូលចិត្តញ៊ាំកំរិតនេះ ព្រោះនៅរក្សារសជាតិងាវបានល្អ បាត់បង់រសជាតិដើមអស់
  4. ស្រុះ ២នាទី ងាវឆ្អិនល្អតែម្តង សម្រាប់អ្នកមិនចូលចិត្តរបស់ឆៅអាចញ៊ាំកំរិតនេះបានធានាត្រូវចិត្ត
ងាវស្រុះ
ងាវស្រុះ

ហើយខាងក្រោមនេះជាវីដេអូបង្ហាញពីរបៀបធ្វើ សុំការអាធ្យាស្រ័យផងសម្រាប់វីដេអូជាភាសាថៃ តែសង្ឃឹមថាបងប្អូនច្នៃតាមរូបមន្តខាងលើបាន ហើយវីដេអូខាងក្រោមនេះគ្រាន់ជាគំនិតបន្ថែមទៀតប៉ុណ្ណោះ។

វីដេអូ Wongnai