Facebook ត្រៀម​នឹង​លុប​រូបថត​ដែល​អ្នក​បាន​បំភ្លេច​នៅ​ក្នុង គណនី​របស់​អ្នក

0
1534
facebook-01

ថ្មី​ៗ​នេះ ក្រុមហ៊ុន​សង្គម​យក្ស Facebook បាន​ផ្តល់​ដំណឹង​ថា​ពួក​គេ​នឹង​ធ្វើការ​លុប​រូបថត​របស់​អ្នក​ដែល​បាន Synced ពី​ទូរស័ព្ទ​ដោយ​ទុក​នៅ​ក្នុង private​។

កាលពី​ឆ្នាំ 2012 Facebook បាន​ដាក់​ដំណើរការ​ឲ្យ អ្នក​ប្រើប្រាស់​អាច​ធ្វើការ Synced រូបថត​ដោយ​ស្វ័យប្រវត្តិ​ពី​ទូរស័ព្ទ​យក​ទៅ​ដាក់​នៅ​ក្នុង​អាល់​ប៊ុ​ម​ផ្ទាល់ខ្លួន ដើម្បី​ងាយស្រួល​ចំពោះ​ការ share រូបថត​ទាំងនោះ​នៅ​ពេល​ក្រោយ​។

2. PRIVATE ALBUM

facebook-01

1. PRIVATE ALBUM

facebook
is about to delete a group of photos on your account that you might have forgotten about — or not even known were there. They currently live in the private “Synced” or “Synced from Phone” section of your photos.

ប៉ុន្តែ Facebook បាន​កាត់​បន្ថយ​នូវ​លក្ខណៈ​មួយ​ចំនួន​កាលពីចុងឆ្នាំនេះដើម្បី​ជំរុញ​ឲ្យ​អ្នក​ប្រើប្រាស់​ទាញ​យក​និង​ប្រើ Moments app របស់​ពួក​គេ​។

Facebook នឹង​ធ្វើការ​លុប​រាល់​រូបថត​ទាំងឡាយ​ណា​ដែល​ស្ថិត​នៅ​ក្នុង Synced folder លុះត្រាតែ​អ្នក​ប្រើប្រាស់​ធ្វើការ​ទាញ​យក និង​ចុច​ចូល​ទៅ​ក្នុង Moments app ឲ្យ​បាន​មុន ថ្ងៃ​ទី 7 កក្កដា​។

ហើយ​ប្រសិនបើ​អ្នក​ប្រើប្រាស់​មិន​ចង់​ធ្វើការ ទាញ​យក​ឫ​ប្រើ Moments app ពួក​គេ​ក៏​អាច​រក្សា​ទុក​រូបថត​បាន​ដោយ​ធ្វើការ​ទាញ​យក​ទិន្នន័យ​ទាំងនោះ​នៅ​លើ​កុំព្យូទ័រ​របស់​ពួក​គេ​។

ប្រភព៖ CNN News