អារម្មណ៍ពេលនេះចេញក្រៅខ្លាច ចុះបើនៅតែក្នុងផ្ទះបានអីញ៉ាំទៅ រឿងនេះពិបាក និងសម្រេចសម្រាប់គ្រប់គ្នា។ តែយ៉ាងណាបើថាឃ្លានហើយពេលចេញក្រៅដាច់ខាតត្រូវតែពាក់ម៉ាស់អោយបានជាប់ និងមានដាក់អាល់កុលជាប់តាមខ្លួនជាប្រចាំសម្រាប់ទុកលាងដៃ គឺជារឿងល្អព្រោះថាបើយើងរក្សារអនាម័យបានល្អកូវីដ១៩ មិនអាចមកក្បែរយើងបានទេ ដូច្នេះយើងក៏ទៅញ៉ាំរបស់ឆ្ងាញ់ៗរបស់ឆ្ងាញ់នៅហាងទាំង ៤ខាងក្រោមបានយ៉ាងរីករាយដោយទៅទិញយកមកញ៉ាំនៅផ្ទះ រឺញ៉ាំនៅហាងហ្មងក៏បានដែរ។
ហាង ដារ៉ាអាកោខ្ទិះ
និយាយលេងសើចអីទំនងឆ្ងាញ់មែន អាកោខ្ទិះបើកពីឡាំងស៊ឹង ក្តៅៗហុយៗ ក្លិនភាយៗ ទំនងគួរអោយចង់ញ៉ាំណាស់ ហើយមិនត្រឹមតែមានអាកោខ្ទិះមួយមុខនោះទេ គឺមានច្រើនមុខទៀតដូចជា៖ នំល្ពៅបុក ចេកបុក នំចាក់ក្រចន្ទធម្មតា នំចាក់ក្រចន្ទស្លឹកតយ សុទ្ធតែទំនងឆ្ងាញទាំងអស់ តម្លៃក៏សមរម្យដែរ មួយប្រអប់៣០០០៛ប៉ុណ្ណោះ សម្រាប់អ្នកចង់ទិញញ៉ាំអាចទៅម៉ោង២អីទៅអាចមានហើយ ឬអាចខលកម្មង់មុនក៏បានតាមលេខទូរសព្ទ៖ 078 211 491 / 098 964 039 / 098 355 491 ។
ហាង ដារ៉ាអាកោខ្ទិះ
លេខទូរសព្ទ៖ 078 211 491 / 098 964 039 / 098 355 491
ទីតាំង៖ ក្បែរអង់តែនទួលគោក ទល់មុខធានាគាអេស៊ីលីដា
ហាង បាញ់ស៊ុងដេលី
មកដល់ហាងបាញ់ស៊ុងដេលី ដាក់មួយណាក៏បាន បើដាក់មួយចានមិនពេញក្រពះ ដាក់ថែមមួយទៀតកុំអោយចាញ់ Admin ណ៎ា ព្រោះថា Admin អោយតែបានទៅគឺថាញ៉ាំម្ដង២ចានអីណោះ! ដោយហេតុតែអាហារដែលមាននៅក្នុងហាង គឺមានរសជាតិដើម ហើយឆ្ងាញ់ដែលជាស្នាដៃម្ចាស់ហាងគឺធ្វើខ្លួនឯងផ្ទាល់មិនយកពីផ្សារមកលក់នោះទេ ។ ក្នុងមួយថ្ងៃលក់ដាច់គួងចាប់ពី៥០០ ទៅ១០០០ ឆាយ៉ ចាប់ពី១០០០ ទៅ២០០០ ចំពោះបាញ់ស៊ុង & បាញ់ហ៊យ រហូតទៅដល់50kg ឯណោះ។
ហាង បាញ់ស៊ុងដេលី
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣០ ផ្ទះលេខ៤៩E0២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ភ្នំពេញ
លេខទូរសព្ទ៖ 012 200 972 / 081 737 990
ហាង ហ៊ាម៉ាប់ ទេពផន
សាច់កាប់មានរសជាតិឆ្ងាញ់ អ្វីដែលពិសេសមានរហូតទៅដល់១០មុខ និងល្បីជាងគេប្រចាំហាងនោះគឺ ជ្រូកខ្វៃទឹកឃ្មុំ និងទាខ្វៃទឹកឃ្មុំ។ ម៉ូយៗហ៊ាម៉ាប់ច្បាស់ជាដឹងស្រាប់ហើយ អំពីរសជាតិឆ្ងាញ់ប្លែកមាត់ ដែលអាចធ្វើអោយហ៊ាម៉ាប់លក់ក្នុងមួយថ្ងៃអស់ពី៦០គីឡូ ៧០គីឡូ និងល្បីជាង២០ឆ្នាំមកនេះ។
ហាង ហ៊ាម៉ាប់ ទេពផន
ទីតាំង៖ កែងស្តុបទេពផន
លេខទូរសព្ទ៖ 012 25 82 32
ហាង តុងតុងបុកអស់ស្ទះ
មុខម្ហូបប្រចាំហាងអង្រួនបេះដូងនោះគឺមានបុកទូក និងភ្លាត្រីសាមុន ដែលមានតម្លៃត្រឹមតែ២៥០០០៛តែប៉ុណ្ណោះ អាចញ៉ាំបានរហូតទៅដល់៣នាក់ បើនិយាយពីរសជាតិវិញគឺថាឆ្ងាញ់ហួសថ្លែងតែម្ដងហើយ។ បន្ថែមពីនេះក៏មានមុខម្ហូបច្រើនទៀតដែលតម្លៃធូរថ្លៃផងដែរ តុងតុងបុកអស់ស្ទះក៏មានលក់បាយម្ហូបកម្មង់ពេលថ្ងៃដោយហាងបើកចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១០យប់។ បើនិយាយពីពេលល្ងាចវិញគឺថាភ្ញៀវពេញៗហាង ដោយជួបជុំគ្នាញ៉ាំម្ហូបឆ្ងាញ់ៗដែលមានក្នុងហាង ហើយនិងមានCooktailដែលអ្នកគ្រប់គ្នាអាចអង្គុយផឹកជាមួយ ការស្ដាប់ចម្រៀងបែបបុរាណ និងគយគន់ការដេគ័រក្នុងហាងដែលស្ថិតក្នុងទស្សវត្ស៦០ គឺថាពិតជាប្លែកអារម្មណ៍ខ្លាំងមែនទែន។
ហាង តុងតុងបុកអស់ស្ទះ
លេខទូរសព្ទ៖ 070 700 057 / 093 919 998
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៥៦ ផ្ទះលេខ៥៥ ទល់មុខខុនដូ៣៥ ក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន ភ្នំពេញ
វីដេអូ៖