អំឡុងពេលនេះមិនត្រូវខ្ជះខ្ជាយពេកនោះទេ ព្រោះថាយើងក៏ពិបាកចេញក្រៅ ឯការចំណាយក៏ត្រូវតែមានកម្រិតព្រោះចំណូលគ្រប់គ្នាមានក៏ការធ្លាក់ចុះ។ ដូច្នេះថ្ងៃនេះ ចង់បង្ហើបថាបើសិនជាមានចេកបន្ទាប់ពីសែនអី កុំបោះចោលមើលច្នៃចេញជាចេកចៀនទៅ បានញ៉ាំកំដរមាត់ផង។ តោះ ចាំអីទៀតគ្រឿងផ្សំ និងវិធីធ្វើមានបង្ហាញនៅខាងក្រោមនេះ។
គ្រឿងផ្សំដែលត្រូវមាន៖
- ម៉្សៅសម្រាប់ចៀនចេក ចំនួន០១កញ្ចប់ រឺ(ម៉្សៅខ្សាយ១ចានចង្កឹះ+ម៉្សៅស្រួយ ៣ស្លាបព្រាបាយ)
- ចេកណាំវ៉ាចំនួន ០១ស្និត(ទុំល្មម)
- ពងទាចំនួន ០១គ្រាប់
- ដូងកោស យកដូងស្ទើរចំនួន ០១ចាន
- អំបិល ចំនួន ០១ស្លាបព្រាកាហ្វេ
- ទឹកដោះគោស្រស់ចំនួន ០១កែវ ទឹកដោះគោខាប់ ៣ស្លាព្រាបាយ
- ល្ងស ០១ស្លាបព្រាបាយ រឺគ្រាប់ស្វាយចន្ធី ០១ ស្លាបព្រាយបាយ(បុកអោយម៉ត់)
- ប្រេងឆា ០១បានគោម
របៀបធ្វើ៖
- ចេកបកសម្រកចេញរួចដំអោយចំប៉ែត រឺក៏អាចចិតជា៤ចំណិតក៏បានតាមចិត្តចង់
- ដាក់គ្រឿងផ្សំទាំងចូលគ្នាកូរអោយសព្វ
- ដាក់ខ្ទះអោយក្តៅ រួចចាក់ប្រេងឆាចូល
- ដាក់ចេកក្នុងម៉្សៅ រួចដាក់ចូលក្នុងខ្ទះទុករហូតចេកចៀងឡើងពងក្រឡាត
- បន្ទាប់មកធ្វើការស្រង់ទុកអោយស្រក់ប្រេងរួចជាការស្រេច៕