ប្រើតាមរូបមន្តនេះ ធានាថាលិឍដៃមិនខាន មាន់​ដុត​ទឹកដូង​ជាមួយ​ត្រយូងចេក?

0
4196

សម្រាប់ល្ងាចនេះ ធីមកូនបង? ដើរផ្សារទិញគ្រឿងផ្សំ ដុតមាន់ទឹកដូងត្រយូងចេក ចែកអ្នកផ្ទះញ៊ាំលិឍដៃម្តង រូបមន្តពិសេស បើមិនឆ្ងាញ់មិនយកលុយទេ រឿងមាន់ដុត ញ៊ាំជាមួយបាយក៏បាន វ៉ៃចេញជាសាច់ក្លែមក៏បានអត់បញ្ហាទេ។

☑️គ្រឿងផ្សំ

– ម្សៅ​រ៉តឌី រឺ ម្សៅ​ប៊ីចេង ១ ស្លាបព្រាកាហ្វេ
– ស្ករស ៥ ស្លាបព្រាកាហ្វេ
– អំបិល ​១/២ ស្លាបព្រាកាហ្វេ ឬ​តិច​ជាង​នេះ
– ទឹកត្រី ១ ស្លាបព្រាបាយ
– ខ្ទឹមស ៥ មើម
-​ ស្លឹកគ្រៃ ៥គល់
– ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
– សាច់​មាន់​មួយ​ចំហៀង ឬ(អាច​យក​លើ​នេះ)
– ទឹក​ប្រេងខ្យង ១ ស្លាបព្រាបាយ
– ប្រេងឆា ១​កូន​ចាន​ចង្កឹះ
-​ ម្ទេស ១០ ផ្លែ
– ក្រូចឆ្មារ ៥ ផ្លែ
– ទឹកដូង ១ផ្លែ
– ត្រយូងចេក ១ផ្លែ

☑️វិធីធ្វើ

– លាង​សម្អាត​សាច់​មាន់ ​គ្រឿង​ក្នុង​ត្រូវ​​អង្កន់​កោះ​មាន់​ៗតែ​កុំ​ឲ្យ​ដាច់​ពី​គ្នា ទុកដាក់​ក្នុង​ចាន​មួយ​ផ្នែក ។
– លាង​សម្អាត​គល់​ស្លឹកគ្រៃ ហើយ​ហាន់​ជា​កង់ៗ ទុក​ដាក់​ក្នុង​ចាន​មួយ​ផ្នែក ។
-​ លាង​ទឹក​ត្រយូងចេក​រួច បក​សំបក​ចាស់​ៗចេញ​ខ្លះ រួច​ពុះ​វា​ជា​បួន​ចំណែក​​ទុក​ដាក់​ក្នុង​ចាន​មួយ​ផ្នែក ។
– ដូង​ខ្ចី​​កាប់​យក​តែ​ទឹក​ទុក គល់​ស្លឹកគ្រៃ និង ខ្ទឹមស​បក​សម្បក​ទុក​ក្នុង​ចាន ក្រូចឆ្មារ​ហាន់​យក​បន្ទះ​ស្តើង។

☑️វិធីចម្អិន

– ប្រឡាក់​គ្រឿង​មាន់ ដោយ​យក​ចាន​គោម​មួយ រួច​ដាក់​មាន់​ចូល ដោយ​ដាក់​ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅ​រ៉តឌី ស្ករស ប្រេងខ្យង ចូល រួច​កូរ​ឲ្យ​សព្វ ។
– គ្រប​ទុក ១៥នាទី ដើម្បី​ឲ្យ​ចូលជាតិ​​​​​​​​​​បាន​ល្អ ។
– ដាក់​ឆ្នាំង​ដោយ​រៀប​ស្លឹកគ្រៃ និង​មើម​ខ្ទឹម​នៅ និង​ត្រយូងចេក ខាងក្រោម ។
– រួច​ដាក់​មាន់​ដែល​បាន​ប្រឡាក់​ពី​លើ ហើយ​​ចាក់​ប្រេងឆា​ចូល រួច​បិទ​គម្រប​៥នាទី ដោយ​ដុត​ភ្លើង​ឲ្យ​ក្តៅ​ជាប់ ។
-​ រួច​ចាក់​ទឹក​ដូង​ចូល និង​​បន្ត​ដុត​ភ្លើង​រហូត ៣០នាទី