ប្តូរពីទិញគេញ៊ាំរាល់ថ្ងៃ មកសាកល្បងធ្វើខ្លួនឯងវិញម្តង វិធីងាយៗ ពីរៀបឆុងកាហ្វេដូងក្រូអូប

របៀបឆុងកាហ្វេដូងក្រអូប

0
22114

ជាការពិតណាស់ ស្ទើរតែគ្រប់គ្នាទៅហើយ ក្រោយពិសាអាហាររួច គឺមានអីក្រៅពីកាហ្វេ ឬភេសជ្ជៈត្រជាក់ៗ គ្រាន់តែបងប្អូនមួយចំនួនចូលចិត្តញ៊ាំកាហ្វេច្រើនជាង ដូចនេះដែរ ថ្ងៃនេះ ខ្ញុំចែករំលែក របៀបឆុងកាហ្វេដូងក្រអូប ងាយៗ ហើយរសជាតិឆ្ងាញ់ថែមទៀតផង តោះចឹងកាត់បន្ថយការទិញពីក្រៅ រៀនធ្វើញ៊ាំខ្លួនឯងវិញម្តង។

☑️គ្រឿងផ្សំមានដូចជា

– ដូងក្រអូប
– កាហ្វេ
– ទឹកកក
– ទឹកដោះគោខាប់
– ទឹកក្តៅ

☑️ វិធីធ្វើ
១.យកកាហ្វេ ២ស្លាបព្រាកាហ្វេដាក់ចូលកែវ ហើយចាក់ទឹកក្តៅបន្តិចដើម្បីកូកាហ្វេអោយរលាយ បន្ទាប់មកយើងចាក់ទឹកដោះគោខាប់១ពែងតូច(ទឹកដោះគោដាក់តិចច្រើនតាមចំនូលចិត្ត) ដាក់ទឹកដូងក្រអូបចំនួន ៣វែកតូច កូអោយសព្វ។

២.កោសសាច់ដូងក្រអូបអោយធំៗស្រួលក្នុងការទទួលទាន យកទឹកកដាក់ក្នុងកាហ្វេដូងយើង ហើយយកសាច់ដូងដែលកោសដាក់ពីលើដូចរូប រួចជាស្រេច។ប្រភពៈ​​ មុខម្ហូបរាល់ថ្ងៃ