ទឹកគ្រឿងខ្មែរ មិនពិបាកធ្វើនោះទេ តោះចឹងមកមើលពីរបៀបធ្វើទាំងអស់គ្នា!

ទឹកគ្រឿងខ្មែរ

0
3650

ម្ហូបបែបខ្មែរ ថ្វីត្បិតមើលទៅធម្មតាពិតមែន តែបើសួរពីរគ្រឿងផ្សំវិញ អាចដើរផ្សារមួយព្រឹករកទិញមិនគ្រប់ផងពេលខ្លះ ចឹងសម្រាប់មុខម្ហូបថ្ងៃនេះវិញ សូមណែនាំពីរបៀបធ្វើទឹកគ្រឿងខ្មែរយើង ទុកគ្រាន់ធ្វើញ៊ាំជួបជុំគ្រួសារ

✅ គ្រឿងផ្សំ

– ត្រី កន្លះគីឡូ
– អំបិល ១ស្លាបព្រាកាហ្វេ
– ប្រហុក ១ស្លាបព្រាបាយ
– ខ្ទឹមស ចិញ្រ្ចាំ ១ស្លាបព្រាបាយ
– ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
– ស្ករ កន្លះស្លាបព្រាបាយ
– ម្ទេស ហាន់ល្អិតៗ

របៀបធ្វើ

ដាំទឹកអោយពុះ រួចដាក់អំបិលបន្តិច និងត្រីចូលស្ងោអោយឆ្អឹន រួចស្រង់ចេញទុកអោយត្រជាក់ រួចដាក់ប្រហុកចូលស្ងោអោយលាយប្រហុក។
យកសាច់ត្រីទៅប៉េះយកតែសាច់ រួចច្របាច់អោយម៉ត់ សឹមដាក់ស្ករ អំបិល ទឹកក្រូចឆ្មា ខ្ទឹមស និងម្ទេសចូលកូអោយសព្វ រួចចាក់ទឹកស្ងោត្រីចូលកូអោយសព្វជាការស្រេច៕
+++ បើចូលចិត្តអាចដាក់សណ្តែកដីបន្តិច និងស្លឹកជីបន្តិច