ស្ងាត់កូវីដកាលណា រកសារេដកថវិកាទៅលេងផ្ទះផ្កា Begonia បាត់ដំបង អោយស្រស់ស្រាយម្ដង

ផ្ទះផ្កា Begonia បាត់ដំបង

0
3988

ដេកតែក្នុងផ្ទះមួយរយៈធំនេះម្នាក់ៗច្បាស់ធុញថប់តានតឹងអារម្មណ៍មិនស្ទើរទេ តែយ៉ាងណាទ្រាំដេកផ្ទះមួយរយៈទៀតសិនទៅដើម្បីរក្សាសុវត្ថិភាព ហើយយើងសន្សំលុយបណ្ដើរៗទុកចប់កូវីដកាលណា យើងទៅលេងផ្ទះផ្កា Begonia បាត់ដំបងអោយស្រស់ស្រាយអារម្មណ៍ម្ដង។

ផ្ទះផ្កា Begonia បាត់ដំបង
ផ្ទះផ្កា Begonia បាត់ដំបង

ផ្ទះផ្កា Begonia បាត់ដំបង គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ដោយក្នុងនោះមានផ្កាជាច្រើនប្រភេទ ត្រូវបានរៀបចំយ៉ាងស្រស់ស្អាតពូជផ្កាគឺសុទ្ធតែនាំចូលពីបរទេសទាំងអស់។ ការដាំ គឺដាំលំអរក្នុងថូរ ដាំផ្កាបានចំនួន ពី25,000ទៅ30,000ឯណោះ ដែលអាចអោយអ្នកទាំងអស់គ្នាថតរូបបានស្អាតៗ។ សម្រាប់ផ្កាម្ចាស់ ផ្ទះផ្កា Begonia បាត់ដំបង តែងតែផ្លាស់ប្តូផ្កាថ្មីទៅតាមរដូវកាលជានិច្ចដូចជា រដូវភ្លៀង រដូវត្រជាក់ រដូវក្តៅ និងទៅតាមប្រភេទរបស់ផ្កាឲ្យសមស្របទៅតាមរដូវនីមួយៗ។ ដូច្នេះសម្រាប់អ្នកចង់មកលេងទីនេះ កុំបារម្ភខ្លាចថាអត់មានផ្កាសម្រាប់ថតរូបអី គឺមានគ្រប់រដូវតែម្ដង។

ផ្ទះផ្កា Begonia បាត់ដំបង
ផ្ទះផ្កា Begonia បាត់ដំបង

ក្រៅពីផ្កា ផ្ទះផ្កា Begonia បាត់ដំបង ក៏មានចំការទំពាំងបាជូ យ៉ាងធំល្វឹងល្វើយផងដែរ ហើយអ្នកទាំងអស់គ្នាក៏អាចទិញស្រាទំពាំងបាជូដែលសុទ្ធល្អនៅទីនោះផងដែរ ព្រោះជាការផលិតដោយម្ចាស់ចំការ។ ចាំស្ងាត់កូវីដចាំទៅណា លូវនេះគេងមើលរូបថតស្អាតនេះសិនទៅ និងអង្គុយរកស្ដាយ៍ថតប្លែកៗស្អាតៗទុកទៅថតអួតហ្វ្រេនក្នុងហ្វេសប៊ុកទាំងអស់គ្នាណា៕ សម្រាប់ទីតាំង ចុចទីនេះ

ផ្ទះផ្កា Begonia បាត់ដំបង
ផ្ទះផ្កា Begonia បាត់ដំបង
ផ្ទះផ្កា Begonia បាត់ដំបង