រូបមន្ត និងរបៀបធ្វើសៀវមៃឆ្ងាញ់? ពេលទំនេរអាចសាកល្បងបានណា៎

0
6729

គ្រឿងផ្សំ


សាច់ជ្រូកចិញ្ច្រាំរឺកិនមត់ កន្លះគឺឡូ
– សាច់បង្គារ ចិញ្រ្ចាំ កន្លះគីឡូ (មិនអោយមត់)
– ការ៉ុត 2មើម ហាន់តូចៗ
– បុិកគុក 1ចំហៀង ហាន់តូចៗ
– ម្រេចមត់ 1ស្លាបព្រាកាហ្វេ
– ប្រេងខ្យង 2ស្លាបព្រាបាយ
– ទឹកត្រី 2ស្លាបព្រាបាយ
– ប្រេងល្ង 1ស្លាបព្រាកាហ្វេ
– ស្កសរ 2ស្លាបព្រាបាយ
– ម្សៅឆា 1ស្លាព្រាបាយ
– ពងទា1 គ្រាប់ ដាក់អោយស្អិត
– ខ្ទឹមស ចិញ្ច្រាំ 1ស្លាបព្រាបាយ
– ប្រេងឆា 2ស្លាបព្រាបាយ

វិធីធ្វើ

1- ដំបូងយកសាច់ជ្រូក លាងទឹកសំអាតអោយស្អាត រួចយកទៅកិន រឺចិញ្ច្រាំអោយមត់ ជាមួយខ្ទឹមសរ,
2- បន្ទាប់មកយកសាច់បង្គា ទៅចិញ្ច្រាំ អោយនៅរាងដុំៗ កុំអោយម៉ត់ពេក (ដើម្បីពេលញុំប៉ៈ ច្រុបៗឆ្ងាញ់)
3- យកកាមើមការ៉ុតលាងសំអាត កាត់ជាដុំតូចៗ បន្ទាប់តៀតយក បុិកគុក បកសំបកលាងសំអាត ហើយកាត់ជាដុំតូច,
4- យកសាច់ជ្រូក+ និងសាច់បង្កា ដាក់ច្របល់ចូលគ្នាអោយសប់ល្អ ,
បន្ទាប់មក យកមកលាយនិងគ្រឿងផ្សំចូលគ្នាទាំងអស់ ច្របល់ចូលជាតិល្អហើយ +ដាក់ការ៉ុត+ និងបុិកគុកចូល+ គោះពងមាន់ចូល1គ្រាប់ ច្របល់ចូលគ្នាអាយសប់ម្តងទៀត ដើម្បីអោយសុីវមៃស្អិតល្អ,
5- ដាក់ឆ្នាំងដាំទឹកអោយពុះ ដាក់ចំហុយសៀវមៃ រឺប្រើឡាំងសុឺងចំហុយ ,យកសៀវមៃមូលជាដុំ ដាក់ក្នុងកូនចាន ដែក តូចល្មម រឺប្រើកូនចានថ្មរក៍បាន រួចដាក់ចំហុយ រយះពេល15នាទី ឆ្អិនហើយញុំបានជាការស្រេច,
? សំរាប់សៀវមៃ គេប្រើសំបកគាវខ្ចប់ រួចដាក់ចំហុយផ្ទាល់តែម្តង (សំរាប់របៀបខ្ញុំធ្វើនេះ ខ្ញុំមិនបានប្រើសំបកគាវទេ ដូចនេះគ្រឿងផ្សំនិងកាធ្វើខាងលើ អ្នកអាចបន្ថែមខ្ចប់ជាមួយនិងសំបកគាវបាន) រយះពេលចំហុយគឺដូចគ្នា 15នាទី (គាវញុំបានជាមួយ ទឹកម្ទេស រឺទឹកសុីអុីវតាមអ្នកចូលចិត្ត)
(❤️❤️ បង្តើតភាពកក់ក្តៅ ផ្អែមល្ហែមក្នុងគ្រួសារអ្នក❤️❤️)
ប្រភព៖ មុខម្ហូបរាល់ថ្ងៃ