ឆ្ងាញ់ៗ! រូបមន្តថ្មីទៀតហើយនំបញ្ចុក សម្លណាំយ៉ា

តោះធ្វើនំបញ្ចុកទឹកណាំយ៉ា ញ៉ាំជុំគ្រួសារ

0
2868

រូបមន្តថ្មីទៀតហើយ នំបញ្ចុកទឹកណាំយ៉ា គ្រាន់តែឃើញក៏កូរពោះដែរ។​ ថែមតែម្ទេសហឹរៗបន្តិចមក ជាតិ​យកទៅណាស់អស់។​ ចាំអង្កាល់ទៀត ធ្វើញ៉ាំល្ងាចហ្នឹងហ្មងទៅ៖

គ្រឿងផ្សំ៖

  • ត្រី ៩០០ ក្រាម
  • ខ្ទិះដូងក្បាល ១ កូនចានចង្កឹះ
  • ខ្ទិះចុង ៤ កូនចានចង្កឹះ
  • គ្រឿងបុក ១ ចានល្មម (គល់ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម កាពិ និងអំបិលបន្តិច បុកចូលគ្នា)
  • ស្លឹកក្រូចសើច ៤-៥ សន្លឹក
  • សណ្តែកដីលីង ២០០ ក្រាម បុកឲ្យម៉ដ្ឋល្មម (ដាក់ ឬមិនដាក់ក៏បាន)
  • ទឹកត្រី ២ ស្លាបព្រាបាយ
  • ស្ករ ២ ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១.ត្រីយកទៅស្ងោរដាក់ស្លឹកក្រូចសើចចូល (ដើម្បីកាត់ឆ្អាប់) ស្ងោរឆ្អិនហើយបេះយកតែសាច់ត្រីទុកមួយឡែក

២.យកគ្រឿងដែលបុកហើយដាក់បុកជាមួយសាច់ត្រី និងសណ្តែកដីបុកចូលគ្នាឲ្យសព្វទុកមួយឡែក

៣.ដាំឆ្នាំងដាក់ក្បាលខ្ទិះ និងសាច់ត្រីដែលបុកជាមួយគ្រឿងហើយចូលច្របល់ចូលគ្នាឲ្យសព្វ

This image has an empty alt attribute; its file name is x17.jpg

៤. បន្ទាប់មកដាក់ទឹកត្រី ស្ករ ម្សៅស៊ុប និងខ្ទិះចុងចូលច្របល់ចូលគ្នាឲ្យសព្វ បើគោកអាចបន្ថែមទឹកបន្តិចតាមចំណូលចិត្ត ទុករម្ងាស់ប្រហែល ៣-៥ នាទី រួចភ្លក្សមើលល្មមតាមចំណូលចិត្ត ឆ្អិនហើយដួសដាក់ចានជាការស្រេច។  ហូបជាមួយនំបញ្ចុក និងបន្លែខ្ចីៗស្រស់ៗ ឆ្ងាញ់អស់ទាស់។