គ្រឿងផ្សំ
– ចេកណាំវ៉ាស្រគាលមួយស្និត
– ស្ករស ២៥០ ក្រាម
– ខ្លាញ់រាវ ៤០០ ក្រាម
វិធីធ្វើ
១. បកសំបកចេកឲ្យស្អាតបន្ទាប់មកធ្វើការឈូសស្តើងៗដាក់ហាលថ្ងៃឲ្យស្ងួត។
២. បន្ទាប់ពីហាលស្ងួត ហើយដាក់ខ្ទះដាំឲ្យក្តៅ បន្ទាប់មកធ្វើការបំពងឲ្យស្រួយរួចហើយស្រងចេញទុកឲ្យស្រសខ្លាញ់។
៣. ដាក់ដាំទឹកស្កររំងាស់ឲ្យឡើងជើងអង្ក្រង បន្ទាប់មកធ្វើការចាក់ចេកចូលជ្រួយត្រលប់ឲ្យស្ងួតទឹក បន្ទាប់មកស្រងចេញដាក់ហាលថ្ងៃឲ្យស្ងួតដាក់ក្នុងកែវគ្របឲ្យជិតទុកបានយូរថ្ងៃ៕