ពងទាកូនច្បារអំពៅ អ្នកផ្សារច្បារអំពៅគ្រាន់តែលឺឈ្មោះប្រាកដកជាស្គាល់ច្បាស់ដូចមេឃបើកថ្ងៃហ្មងហើយ ព្រោះថាកន្លែងនេះល្បីខ្លាំងលក់តាំងពីឆ្នាំ១៩៨៣ រហូតដល់សព្វថ្ងៃ ក្នុងមួយថ្ងៃៗលក់ដាច់ខ្ទង់ពាន់គ្រាប់ឯណោះ បែបនេះបើមិនស្គាល់បានស្គាល់ដូចជាចម្លែកពេកហើយនិយាយលេងសើចអី?។
បើតាម Admin ដឹងពណ៌មានពីម៉ូយៗរបស់ហាង ពងទាកូនច្បារអំពៅ គាត់ប្រាប់ថាគាត់ចូលចិត្តញ៊ាំពងទាកូននៅទីនេះ ក៏ដោយសារតែរសជាតិខ្ទឹមជ្រក់ដ៏ឆ្ងាញ់ ដែលច្នៃដោយម្ចាស់ហាងមានរសជាតិខ្លាំងដែលញ៊ាំជាមួយពងទាបង្កើនរសជាតិយ៉ាងពិសេសប្លែកពីហាងដ៏ទៃៗ។ ក្រៅពីពងទាកូនដែលឆ្ងាញ់ល្បីប្រចាំហាង ក៏មានខ្ចៅ ខ្យង ក្ដាមស្រែ ពងក្រួច ងាវ លៀសហូល និងក្ដាមសមុទ្រផងដែរ រសជាតិរបស់ទាំងប៉ុន្មានមុខនេះក៏មិនធម្មតាដែរ នៅពេលបានដាក់ខ្ទឹមជ្រក់ និងទឹកជ្រលក់អំបិលម្ទេសរសជាតិក៏មិនណយដែរ ហើយបើបានញ៊ាំជាមួយទឹកក្រូចអាយ៍កូឡាទៀតកាន់តែអ៊ែម។
ណ្ហើយ កុំអោយថាAdmin ចេះតែនិយាយសរសើរ ចឹងចង់ដឹងថាពិសេសចឹងមែនអត់ ល្ងាចនេះឌុបគ្នាមកញ៊ាំមក ព្រោះថាតម្លៃក៏សមរម្យសម្រាប់១មុខ ១ចានតម្លៃត្រឹមតែ៥ពាន់រៀលតែប៉ុណ្ណោះ ជុំគ្នាដាក់ម៉ាឆ្ងាញ់មាត់ឲ្យណាណីម្ដងមើល?៕
ហាង ពងទាកូនច្បារអំពៅ
លេខទូរសព្ទ៖ 017 27 27 12 / 010 47 57 65
ទីតាំង៖ សាខាទី១ ផ្លូវលេខ ៣៦៣ កែងផ្សារច្បារអំពៅ
សាខាទី២ ក្រោយវត្តនិរោធ៍
វីដេអូ៖