អ៊ែមអស់ទាស់ហ្មងសម្រាប់អ្នកដែលចូលចិត្តញ៊ាំភីហ្សា ព្រោះថាពេលនេះ Yellow Cab Pizza ដែលជាប្រេនល្បីនៅបរទេសបានមកសាខានៅកម្ពុជាហើយ។ តែប៉ុណ្ណេះចង់សាកភីហ្សាដែលមានរសជាតិថ្មី បទពិសោធន៍ថ្មី ភីហ្សាបែបញ៉យ៉ក និងឆ្ងាញ់ប្លែកមិនធ្លាប់មានពីមុនលែងលំបាកទៀតហើយ?។
ភីហ្សានៅហាង Yellow Cab Pizza ពិតជាពិសេសខ្លាំងណាស់ណាព្រោះថារសជាតិ គឺពិតជាប្លែកខុសពីភីហ្សាដែលអ្នកធ្លាប់ញ៊ាំពីមុន រីឯនៅផ្ទៃនំគឺពោរពេញទៅដោយឈីស សាច់ និងបន្លែដែលធ្វើអោយខាំមួយម៉ាត់ណាក៏សាច់ មួយម៉ាត់ណាក៏ឈីសដែរអាចនិយាយបានថាមួយខាំមួយម៉ាត់ណាក៏ឆ្ងាញ់។ អ្វីដែលពិសេសថែមទៀតនោះ Yellow Cab Pizza គឺមានភីហ្សាច្រើនប្រភេទសម្រាប់លោកអ្នកជ្រើសរើស ហើយភីហ្សាដែលលក់ដាច់ខ្លាំងជាងគេប្រចាំហាងគឺ Cheesy Seafood និងភីហ្សាដែលថ្មីប្រចាំហាងគឺ Pizza Roll ដែលគ្រប់គ្នាគួរតែភ្លក្សព្រោះថាវាមានគ្រឿងផ្សំសាច់ហែមឆៅ ឈីស និងទឹកឃ្មុំ ផ្សំចូលគ្នាយ៉ាងពិសេស សម្រាប់ការញ៊ាំក៏កាន់តែប្លែកដោយត្រូវមូលជ្រលក់ទឹកជ្រលក់យ៉ាងពិសេស។ ក្រៅពីភីហ្សានៅទីនេះក៏មានលក់នូវ Pasta ជាច្រើនប្រភេទ ដែលយើងអាចញ៊ាំជាអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចបានថែមទៀតផង។
តោះៗ ថ្មីប្លែកពិសេសបែបនេះមិនមកម៉េចបានទៅ ទាំងភីហ្សា ទាំងPasta គឺសុទ្ធតែឆ្ងាញ់ៗ បានញ៊ាំហើយដឹងតែជាប់ចិត្តជាក់ជាមិនខាន។ សម្រាប់ទីតាំង Yellow Cab Pizza គឺស្ថិតនៅខាងក្នុងផ្សារទំនើប Eden Garden បឹងកក់ កុំភ្លេចមកទទួលយកនូវរសជាតិថ្មីទាំងអស់គ្នាណា៕
ហាង Yellow Cab Pizza
លេខទូរសព្ទ៖ 069 797 955
ទីតាំង៖ ស្ថិតនៅខាងក្នុងផ្សារទំនើប Eden Garden បឹងកក់
(ចាប់បើកពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់)
វីដេអូ៖