ឃើញហើយមិនបានមកញ៊ាំច្បាស់ជាអារម្មណ៍មិនស្ងប់ គេងមិនលក់បក់មិនល្ហើយទេ បើទំនងយ៉ាងនេះទឹកកកឈូសផ្លែប័រ ផ្លែធុរេន នៅហាង ម៉ូតូកាហ្វេ អាចនិយាយបានថាឃើញហើយស្រក់ទឹកមាត់ឃ្លានហ្មង។ ដោយសារតែមានការគាំទ្រខ្លាំងពេលនេះក៏មានទឹកកកឈូសថ្មី ៣មុខបន្ថែមទៀតគឺទឹកកកឈូសសូកូឡាដូងខ្ចី ទឹកកកឈូសស្តូបឺរី និងទឹកកកឈូសខារ៉ាម៉ាកាហ្វេ។
សម្រាប់អ្នកដែលមិនទាន់បានភ្លក្សរសជាតិទឹកកកឈូស ដ៏ល្បីខាងលើកុំបង្អង់យូរណាណាត់គ្នាមកវឺតៗមក របស់ឆ្ងាញ់បែបនេះមិនអាចរំលងបានទេណាត់ដៃគូរដៃកង់របស់អ្នកមកញ៊ាំមកណា ព្រោះថាផ្លែប័រមានរសជាតិឆ្ងាញ់ សាច់លឿងល្អ ដូចផ្លែល្ពៅអញ្ជឹង គឺថាស្អិតល្មួតតែម្តង ហើយយកមកដាក់ជាមួយទឹកកកឈូសត្រជាក់ រួចស្រោចទឹកស្ករត្នោតខ្មែរដ៏ឈ្ងុយ ប្រចាំហាងទៀតនោះ និយាយពីឆ្ងាញ់តិចអី។ ឯធុរេន ក៏ពិសេសមិនធម្មតាបានញ៊ាំហើយដឹងតែលិឍមាត់ជក់មាត់ជីបៗហ្មង។
ក្រៅពីទឹកកកឈូសដ៏ល្បីប្រចាំហាងនេះ ក៏មានកាហ្វេ និងអាហារសម្រន់ជាច្រើនប្រភេទថែមទៀតផង ដោយគ្រប់គ្នាមកតែមួយកន្លែងអាចញ៊ាំរបស់ឆ្ងាញ់ៗបានច្រើនមុខ។ ហើយអ្វីដែលពិសេសថែមទៀតនោះ គឺថាទីនេះមានបរិយាកាសល្អ កន្លែងអង្គុយធំទូលាយ ទាំងខាងក្នុង និងខាងក្រៅ សម្រាប់ចំណតរថយន្តក៏ធំអាចចតបានច្រើនគ្រឿងផងដែរ៕
ហាង ម៉ូតូកាហ្វេ
លេខទូរសព្ទ៖ 023 217 453
ទីតាំង៖ ផ្លូវ៤០២កែង ផ្លូវ១៨៥ ទល់មុខសាលា AIS (អាគារពណ៌ស) ក្បែរ វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ
វីដេអូ៖