ការប្រកួតគ្នា កាលពីយប់មិញនេះរវាង ក្រុមជម្រើសជាតិ បារាំង និង ស្វីស បានត្រឹមស្មើគ្នា ០-០ ស្របពេលវគ្គសន្សំពិន្ទុពូល A បានបញ្ចប់សព្វគ្រប់ផងដែរ។
ក្នុងពេលប្រកួត តាមរយៈវីដេអូ Highlight យើងឃើញថាខាងក្រុមបារាំង ព្យាយាមសម្រុករកគ្រាប់បាល់ យ៉ាងច្រើនសន្ធឹកសន្ធាប់ តែទោះជាយ៉ាងណានៅតែមិនអាចបំបែកពងមាន់បានដដែល។
មួយគូនេះមានការសម្រុកគ្នាយ៉ាងខ្លាំង ដែលជាហេតុធ្វើអោយកើតមានហេតុការណ៍ចំលែកៗ ជាច្រើនដូចជា៖
- បាល់ផលិតផលរបស់ក្រុមហ៊ុនដ៏ល្បីល្បាញ Adidas បានបែកធ្លាយ ដែលវាជារឿងកម្រនឹងកើតចំពោះការប្រកួតធំៗ ពីព្រោះបាល់គឺសុទ្ធតែចំរាញ់យកមកយ៉ាងល្អបំផុត តែស្រាប់តែមានរឿងនេះកើតឡើងនៅក្នុងការប៉ះទង្គិចគ្នារវាងខ្សែប្រយុទ្ធរបារាំង និងស្វីសទៅវិញ
- ការរលាតបកចេកស៊ុតបញ្ចូលទីរបស់កីឡាករ Adil Rami របស់បារាំង តែបែរជាត្រូវកីឡាករ Admir Mehmedi របស់ស្វីសពេញទំហឹង ហើយរូបគេត្រូវបានពិន័យកាតលឿងផងដែរ
- អាវរបស់កីឡាករ Granit Xhaka របស់ស្វីសត្រូវរហែកទាំងដុំ ដូចគេកាត់ដោយកីឡាករ Paul Pogba របស់បារាំងជាអ្នកទាញ
[fbvideo link=”https://www.facebook.com/WorldSportLeague/videos/1390020301013369/” width=”696″ height=”400″ onlyvideo=”1″]
[fbvideo link=”https://www.facebook.com/SuperHighlightsNEW/videos/1784288341807348/” width=”696″ height=”400″ onlyvideo=”1″]