មកសៀមរាបចង់ញ៉ាំ ម្ហូបខ្មែរឆ្ងាញ់ និងល្បីដូចជាបុកមាន់ និងបុកកន្ទុយហេស អាហារដ្ឋាន បុកមាន់សៀមរាប ជាជម្រើសដ៏សាកសមបំផុត

0
4333

សម្រាប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ អ្នកណាខ្លះមានបំណងធ្វើដំណើរទៅលេងកម្សាន្តនៅទឹកដីខេត្តសៀមរាប? បើបានមកហើយ ចាំAdminណែនាំអោយស្គាល់កន្លែងដែរមានម្ហូបខ្មែរដ៏ច្រើនសម្បូរបែប និងមានមុខម្ហូបល្បីៗដូចជាបុកមាន់ និងបុកកន្ទុយហេសជាដើម ដែរលោកអ្នកអាចមកទទួលទានបានយ៉ាងឆ្ងាញ់ពិសារជាមួយរសជាតិដើមពិតៗ និងរីករាយជាមួយបរិយាកាសបែបធម្មជាតិ នោះគឺ អាហារដ្ឋាន បុកមាន់សៀមរាប

អាហារដ្ឋាន បុកមាន់សៀមរាប
អាហារដ្ឋាន បុកមាន់សៀមរាប
អាហារដ្ឋាន បុកមាន់សៀមរាប

សម្រាប់មុខម្ហូបដែលល្បីខ្លាំងជាងគេនៅ អាហារដ្ឋាន បុកមាន់សៀមរាប ដែលគ្រប់គ្នាបានមកហើយគួរតែសាកនោះគឺ បុកមាន់ ដែលជាស្នាដៃបង្កើតឡើងដោយអ៊ុំស្រីម្ចាស់អាហារដ្ឋានផ្ទាល់តែម្ដង អ្វីដែរសំខាន់នោះសម្រាប់មុខម្ហូបមួយនេះអ៊ុំស្រីបានយកចូលរួមប្រកួតក្នុងកម្មវិធីនៅភូមិវប្បធម៌ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងខេត្ត។ ក្រៅពីបុកមាន់ ក៏មានមុខម្ហូបពិសេសៗទៀតផងដែរដូចជាបុកកន្ទុយហេស បុកដូងត្រីឆ្អើរ ប្រហុកឡាប កាពិផាវ និងម្ហូបខ្មែរយើងជាច្រើនមុខទៀត។ ជាពិសេស​បរិយាកាសនៃហាងនេះមានលក្ខណៈបែបធម្មជាតិស្រុកស្រែ និងមានបរិវេណធំទូលាយងាយស្រួលក្នុងការចតយានយន្ត ពិតជាសាកសមសម្រាប់ការជួបជុំក្រុមគ្រួសារសម្រាកលំហែកាយ។

អាហារដ្ឋាន បុកមាន់សៀមរាប
អាហារដ្ឋាន បុកមាន់សៀមរាប
អាហារដ្ឋាន បុកមាន់សៀមរាប

មួយវិញទៀត ពេលនេះ អាហារដ្ឋាន បុកមាន់សៀមរាប ក៏បានរៀបចំវេញខ្ចប់បុកកន្ទុយហេស បុកដូងត្រីឆ្អើរ ប្រហុកឡាប និងកាពិផាវ ដែលអាចរក្សាទុកបានយូរជូនសម្រាប់អតិថិជនដែលចង់កុម្ម៉ង់តាមខេត្តទុកញ៉ាំជាលក្ខណៈគ្រួសារ និងលក់បន្តផងដែរ។ បែបនេះកុំភ្លេចណាសម្រាប់អ្នកដែលចូលចិត្តញ៉ាំបុកកន្ទុយហេស បុកដូងត្រីឆ្អើរ ប្រហុកឡាប និងកាពិផាវ តែមិនបានមកដល់សៀមរាបក៏អាចញ៉ាំបានដែរដោយគ្រាន់តែធ្វើការខលកុម្ម៉ង់តាមរយៈលេខទូរសព្ទ 012 235 336 / 088 8235 336 ៕

អាហារដ្ឋាន បុកមាន់សៀមរាប
អាហារដ្ឋាន បុកមាន់សៀមរាប
អាហារដ្ឋាន បុកមាន់សៀមរាប
អាហារដ្ឋាន បុកមាន់សៀមរាប
អាហារដ្ឋាន បុកមាន់សៀមរាប
អាហារដ្ឋាន បុកមាន់សៀមរាប
អាហារដ្ឋាន បុកមាន់សៀមរាប
អាហារដ្ឋាន បុកមាន់សៀមរាប
អាហារដ្ឋាន បុកមាន់សៀមរាប
អាហារដ្ឋាន បុកមាន់សៀមរាប

អាហារដ្ឋាន បុកមាន់សៀមរាប
ទូរសព្ទលេខ៖ 012 235 336 / 088 8235 336
ទីតាំង៖​ ផ្លូវជាតិលេខ6a ផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ ភូមិសណ្តាន់ ឃុំទឹកវិល ក្រុងសៀមរាប
ផែនទី៖ ចុចទីនេះ

វីដេអូ៖