ទូល​​ថ្មទម្ងន់៤០គីឡូក្រាម ជា​ហាត់ប្រាណ​ដ៏​ចម្លែក​

0
1280
Cong Yan
Generated by IJG JPEG Library

ដោយ ៖ គង់ រិទ្ឋរីណា

ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១០:០៧   (27-06-2016 10:07)

បុរស​​វ័យ​​៥៤​ឆ្នាំ​ម្នាក់ ​មក​ពី​ស្រុក​ជី​លី​ន ​ប្រទេស​ចិន បាន​កំពុង​តែ​ធ្វើ​ឱ្យ​​ពិភពលោក​​មាន​ច​ម្ង​ល់ ​លើ​ការ​ហាត់ប្រាណ​ដ៏​ចម្លែក​របស់​លោក​ ។

លោក Cong Yan បាន​ប្រាប់​ឱ្យ​​ដឹង​ថា ការ​ហាត់ប្រាណ​​ដោយ​ដើរ​ទប់​លំនឹង​ថ្ម​ទម្ងន់​៤០​គីឡូក្រាម​​នៅ​លើ​ក្បាល​​នេះ បាន​ធ្វើ​ឲ្យ​រូប​លោក​ ស្រក​អស់​៣០​គីឡូក្រាម​ ក្នុង​ពេល​៣​ឆ្នាំ​កន្លង​មក ​។

ការ​ចាប់ផ្តើម​នូវ​ទ​​ង្វើ​ដ៏​ចម្លែក​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​​ចាប់តាំងពី​ពេល​ ដែល​គាត់​គិត​ថា ​រូបរាង​កាយ​​របស់​គាត់​ មាន​សភាព​ធាត់​ជ្រុល​។ កាលពី​៣​ឆ្នាំ​មុន គាត់​មាន​ទម្ងន់​ដល់​ទៅ​១១៥​គីឡូក្រាម និង​កម្ពស់​ត្រឹមតែ​១​ម៉ែត្រ​ ៦​តឹក​ប៉ុណ្ណោះ​ ។ វា​ពិតជា​អាក្រក់​មើល​​ណាស់​កាល​ពី​៣​ឆ្នាំ​មុន ​។

Cong Yan

គាត់​បាន​ចាប់ផ្តើម​បារម្ភ​ពី​សុខភាព​របស់​គាត់​ និង​ទម្ងន់​គាត់​ណាស់ តែ​លោក​មិន​ចង់​សម្រក​ដោយ​ប្រើ​ថ្នាំ​សម្រក​ទម្ងន់​នោះ​ទេ​។ លោក​ក៏​សម្រេចចិត្ត​ធ្វើ​លំ​ហាត់ប្រាណ​វិញ​ ។ តែ​ការ​ហាត់ប្រាណ​​របស់​លោក ​គឺ​មិន​ដូច​មនុស្ស​ដទៃ​ទេ​ ។ ពោល​គឺ​លោក​យក​ថ្ម​ទម្ងន់​១៥​គីឡូក្រាម ​ដាក់​លើ​ក្បាល​​ហើយ​ដើរ​ចុះឡើង​ឱ្យ​​បាន​ឆ្ងាយ​តា​មតែ​គាត់​អាច​ទៅ​រួច​ ។ បន្ទាប់​ពី​បាន​ធ្វើ​បែប​នេះ​​ស្ទាត់​ហើយ លោក​បាន​បន្ថែម​ទម្ងន់ ​ដោយ​យក​ថ្ម​៣០​គីឡូ​ដាក់​លើ​ក្បាល​ហើយ​ដើរ​ដូច​មុន ​។

Cong Yan
Cong Yan

គាត់​បាន​​និយាយ​​ថា ឥលូវ​នេះ លោក​បាន​ទួល​ថ្ម​ដល់​ទៅ​៤០​​គីឡូក្រាម ខណៈ​ពេល​ដែល​ដើរ​ក្នុង​ចម្ងាយ​៣​គីឡូម៉ែត្រ​ ។ តាំងពី​ពេល​​លោក Cong បាន​ធ្វើ​បែប​នេះ​ អស់​រយៈពេល​៣​ឆ្នាំ​មក រូប​លោក​បាន​ស្រក​ទៅ​ដល់​៣០​គីឡូក្រាម​ ។

តើ​អ្នក​យល់​យ៉ាងណា​ ចំពោះ​ការ​ហាត់ប្រាណ​ដ៏​ចម្លែក​មួយ​នេះ?