ប្រសិនបើលោកអ្នកជិះកាត់ ម្តុំស្ពានអាកាស៧មករា កុំភ្លេចចូលញ៉ាំប្រហិត អតីតមន្ត្រីនគរបាលជាស្ត្រីវ័យចំណាស់ម្នាក់នេះផង អ៊ុំស្រីឈ្មោះ ជឹម ស៊ីម បច្ចុប្បន្នបន្ទាប់ពីចូលនិវត្តន៍មក គាត់រួមជាមួយស្វាមីគាត់ នៅមានរបរចិញ្ចឹមជីវិតមួយទៀត គឺលក់ប្រហិតចៀន សាច់ក្រក់ ស្លាបមាន់អាំង នៅស្ពានអាកាស៧មករា ។
អ៊ុំស្រីឈ្មោះ ជឹម ស៊ីម បានប្រាប់មកក្រុមការងារយើងថា តាមពិតទៅរបរលក់ដូរ ប្រហិតចៀន សាច់ក្រក់ ស្លាបមាន់អាំង នេះគឺលក់យូរឆ្នាំមកហើយ តាំងពីពេលគាត់នៅមិនទាន់ចូលនិវត្តន៍មកម្លេះ តែបន្ទាប់ពីគាត់ចូលនិវត្តន៍មកគាត់នៅសល់តែរបរមួយនេះទេ គឺលក់ដូរដើម្បីបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារ ។សូមបងប្អូនដែលជិះកាត់ម្តុំស្ពានអាកាស ៧មករា កុំភ្លេចចូលទិញផង ឬបើបងអូន មិនចង់ទិញផ្ទាល់ បងប្អូនក៏អាចធ្វើការតេកុម្មង់ក៏បាន ដើម្បីសុវត្ថិភាពផង ហើយលេខទូរស័ព្ទ របស់គាត់គឺ 093 395161 / 015 354656 ។
វីដេអូ៖