ចេញពីធ្វើការជុំមិត្តភក្តិ ជុំក្រុមការងារចង់ញ៉ាំគោគេចជុំគ្នា តែមិនដឹងថាគួរទៅញ៉ាំនៅកន្លែងណាមែនអត់? មិនជាបញ្ហាព្រោះថា គោគេចឆ្ងាញ់តម្លៃសមរម្យ គឺមាននៅហាង ផ្ទះអ្នកបាត់ដំបង ណាត់គ្នាមកដាក់មួយឈុតពីរ ដឹងតែពេញចិត្តស្ដូកតែម្ដងជាមួយរសជាតិដ៏ឆ្ងាញ់ដែរគ្រប់គ្នាមិនគួររំលង។
សម្រាប់គោគេច បើនិយាយពីទឹកជ្រលក់តៅហ៊ូវិញ ជាតិយកតែមែនទែនហើយ ព្រោះថាជារូបមន្តធ្វើដោយផ្ទាល់ពីម្ចាស់ហាងតែម្ដងដោយមានរសជាតិឆ្ងាញ់ និងអនាម័យខ្ពស់។ ក្រៅពីមុខម្ហូបគោគេច ហាង ផ្ទះអ្នកបាត់ដំបង ក៏មានមុខម្ហូបល្បីមួយទៀតដែរនោះគឺសង្វាក់ និយាយពីថាម៉ូយៗដែរធ្លាប់មកញ៉ាំនៅទីនេះមិនងាយរំលងមួយមុខនេះណាស់។ ចំពោះមួយមុខទៀតពិសេសដែរនោះគឺ ទឹកកកឈូសដូង ព្រោះថាជាតិនោះជាតិដែលស្រូបទឹកស្ករត្នោតរូបមន្តពិសេសត្រូវគ្នាខ្លាំងជាមួយ ទឹកដោះគោពេលបានញ៉ាំហើយដឹងជក់មាត់ជីបៗហ្មង។ ក្រៅពី៣មុខល្បីប្រចាំហាងនេះក៏មានស៊ុបខួរចំហ៊ុយ ស៊ុបមាន់ខ្មៅ បាយឆាគ្រឿងសមុទ្រ បាយឆាម្រេះព្រៅ បាយឆាឡុកឡាក់ និងមីឆាផងដែរ។
តោះៗនៅចាំអីទៀតមកតែហាងផ្ទះបាត់ដំបង យើងអាចញ៉ាំម្ហូបល្បីអ្នកបាត់ដំបងហើយ ថែមទាំងមានច្រើនជម្រើសទៀតនោះ។ ទីតាំងងាយស្រួលរកមែនទែនគឺស្ថិតនៅតាមបណ្ដោយផ្លូវ១១២ ផ្ទះលេខ១៦ដេ សង្កាត់ផ្សាដេប៉ូ៣ ខណ្ឌទួលគោក ភ្នំពេញ៕
ហាង ផ្ទះអ្នកបាត់ដំបង
លេខទូរសព្ទ៖ 086 456 824 / 012 542 562 / 086 947 858
ទីតាំងវ៉ាន់ដា៖ ក្រោយសាលាវ៉ាន់ដា បត់តាមភីងហោសផ្លូវ១៩១ផ្ទះលេខ៦
ទីតាំងទួលគោក៖ ក្រោយរបងសាលាបឋមមសិក្សាទួលគោក ផ្លូវ ៥៤៨ ផ្ទះលេខ០៦
វីដេអូ៖