បាយមាន់ស្រែមួយកន្លែងនេះរសជាតិពិតជាពិសេសមិនធម្មតា Admin ជឿថាអ្នកទាំងអស់គ្នាបានមកញ៉ាំហើយច្បាស់ជាពេញចិត្តស្ដូកហ្មងជាមួយរសជាតិដ៏ឆ្ងាញ់មាន់ស្រែពិតៗ និងការចម្អិនដ៏ប៉ិនប្រសប់ពីចុងភៅជំនាញធ្វើឲ្យញ៉ាំហើយចង់ញ៉ាំទៀត។ សម្រាប់អ្នកដែលចង់មកសាកភ្លក្សបាយមាន់ស្រែនេះឆាប់ណាត់គ្នាមកដឹងតែមិនខកបំណងហ្មង ហាង បាយមាន់សែនសុខ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវឧញ្ញ៉ា ម៉ុងឫទ្ធី(1928) ជិតផ្សារជីបម៉ុងសែនសុខ។
បើតាមអតិថិជនដែលមកញ៉ាំនៅទីនេះបានប្រាប់ Admin ថាគាត់ចូលចិត្តមកញ៉ាំនៅទីនេះក៏ដោយសារតែរសជាតិឆ្ងាញ់ហើយបើនិយាយពីសាច់វិញគឺថាចម្អិនភ្លាមៗក្ដៅៗដាក់ជូនភ្លាមៗហ្មង។ មួយវិញទៀតសម្រាប់មាន់ស្រែនេះ គឺមានទាំងចៀនស្រួយ និងចៀនទន់ ដែលអាចឲ្យគ្រប់គ្នាជ្រើសរើសតាមចំណូលចិត្ត ហើយក្រៅពីបាយមាន់ក៏មាន បាយសាច់ជ្រូក បាយផាក់ឡូវ ទឹកសណ្ដែកធម្មជាតិ និងពេលថ្ងៃក៏មានលក់នូវបាយម្ហូបកម្ម៉ង់ថែមទៀត។ ដូច្នេះអ្នកទាំងអស់គ្នាចង់ញ៉ាំអ្វីទាំងអស់នេះមក ហាង បាយមាន់សែនសុខ ដឹងតែសប្បាយមាត់ញ៉ាំហ្មង។
ណ្ហើយ ពេលបានមកហើយត្រៀមតែមាត់ដាក់ម៉ាឆ្ងាញ់ ដាក់ម៉ាតឹងពោះទៅ ហើយបើថាឆ្ងាញ់ពេកដាក់មួយចាន នៅរាងស្ទើរអាចហៅបន្ថែមទៀតបានម៉ាអស់ដៃ?៕
ហាង បាយមាន់សែនសុខ
លេខទូរសព្ទ៖ 098 49 28 28 , 069 20 66 68 , 012 789 051 , 097 367 09 09
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវឧញ្ញ៉ា ម៉ុងឫទ្ធី(1928) ជិតផ្សារជីបម៉ុងសែនសុខ
(ចាប់បើកពីម៉ោង ៦ព្រឹក ដល់ម៉ោង ២ៈ៣០នាទី រសៀល)
វីដេអូ៖