គ្រាន់តែលឺឈ្មោះ អាហ៊ាមាន់ស្រួយ អ្នកប្លុកទួលទំពូងប្រាកដជាមានអ្នកស្គាលច្បាស់ហ្មង ព្រោះមាន់បំពងនៅទីនេះល្បីថាខាំមួយម៉ាត់ណាក៏ស្រួយ ខាំមួយម៉ាត់ណាក៏ឆ្ងាញ់ញ៉ាំជក់មាត់។ Admin ថាអ្នកដែលចូលចិត្តញ៉ាំមាន់បំពង មិនគួររំលងកន្លែងនេះទេណា គឺថាដឹងតែសប្បាយមាត់ញ៉ាំហ្មង។
បច្ចុប្បន្ន អាហ៊ាមាន់ស្រួយ ទទួលបានការគាំទ្រខ្លាំងមែនទែន ដែលមានរហូតដល់ទៅ ៣សាខា និងកំពុងពង្រីកបន្ថែមទៀត។ អ្វីដែលសំខាន់ធ្វើអោយ អាហ៊ាមាន់ស្រួយ ទទួលបានការគាំទ្រខ្លាំងបែបនេះក៏ដោយសារតែមាន់បំពងនៅទីនេះមានរហូតដល់ជាង ១០មុខឯណោះសម្រាប់ឲ្យគ្រប់គ្នាធ្វើការជ្រើសរើស ហើយសុទ្ធតែមានរសជាតិឆ្ងាញ់។ អ្វីដែលសំខាន់ទៀតនោះរាល់សាច់មាន់ទាំងអស់ដែលយកមកប្រើប្រាស់ គឺជាមាន់ក្នុងស្រុកដែលចិញ្ចឹមដោយកសិករខ្មែរយើង ធ្វើឲ្យអតិថិជនទាំងអស់មានទំនុកចិត្តក្នុងការញ៉ាំ និងទទួលបានរសជាតិឆ្ងាញ់។
ក្រៅពីប្រភេទមាន់បំពង អាហ៊ាមាន់ស្រួយ ក៏មានលក់ប៊ឺហ្គឺ បាយភ្លៅមាន់អត់ឆ្អឹង បាយទ្រូងមាន់ និងអាហារសម្រន់ជាច្រើនមុខទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះលោកអ្នកមានត្រឹមតែ ៣៥០០៛ក៏អាចមកទិញញ៉ាំបាន។ សម្រាប់អ្នកដែលចាប់អារម្មណ៍ ចង់ទិញហ្វ្រេនឆាយ អាហ៊ាមាន់ស្រួយ ក៏មានលក់ផងដែរ និងមានប្រម៉ូសិនពិសេសបញ្ចុះតម្លៃរហូតដល់៦០% សម្រាប់១០តូបដំបូង ដោយលោកអ្នកអាចទាក់ទងតាមរយៈលេខទូរសព្ទ 081 66 90 35។
ណ្ហើយគ្រាន់តែលឺថាមាន់បំពងស្រួយៗ ហើយស្រមៃថាបានញ៉ាំក៏ក្ដីសុខដែរ ចុះទម្រាំតែបានមកញ៉ាំមែនទែនទៀតមានក្ដីសុខសប្បាយមាត់ញ៉ាំប៉ុណ្ណាទៅ កុំភ្លេចណាអាចមកទិញបានទាំង ៣សាខា រឺក៏អាចធ្វើការកម្ម៉ង់តាមរយៈ Appដឹកជញ្ជូន៕
អាហ៊ាមាន់ស្រួយ
លេខទូរសព្ទ៖ 017 621 358 / 097 53 81 631
ទីតាំងទី១៖ ផ្លូវ 440 កែង នឹងផ្លូវ១៦៧សង្កាត់ទួលទំពូង២ ខណ្ឌចំការមន
ទីតាំងទី២៖ ផ្លូវ187 នៅក្រោយសាលារៀនវ៉ាន់ដា
ទីតាំងទី៣៖ ជាប់និងផ្សារទួលទំពូង (លក់តែពេលយប់)
វីដេអូ៖