អ្នកដែលនិយមចូលចិត្តអង្គុយញ៉ាំស្រាបៀរ ជជែកគ្នាលេងពេលនេះបានស្គាល់ ហាង Prince Brewing ដឹងតែពេញចិត្តស្ដូកហ្មង ព្រោះថាទីនេះគឺជាហាងផលិតស្រាបៀរថ្មីៗស្រស់ៗល្អ និងកាច់លក់ជូនអតិថិជនភ្លាមៗដែលធ្វើអោយយើងញ៉ាំទទួលបានរសជាតិឆ្ងាញ់ក្លិនឈ្ងុយប្រហើរ។ ជាពិសេសជាមួយបរិយាកាសធំទូលាយមានផាសុកភាព ដែលអាចអោយគ្រប់គ្នាអង្គុយទទួលទានអាហារ និងក្រេបរសជាតិស្រាបៀរបានយ៉ាងស្រស់ស្រាយសប្បាយរីករាយ។
សម្រាប់ស្រាបៀរដែលផលិតនៅទីនេះគឺមានរហូតដល់ទៅ ៧ប្រភេទដែលមានដូចជា៖ German Wheat, White Rabbit Milk Coffe Porter, Pearson, Four Berry Gose, Belgian Wheat, Sunlight IPA និង Double IPA ដោយគ្រប់គ្នាអាចជ្រើសរើសមួយណាក៏បានតាមចំណូលចិត្តរបស់ខ្លួន។ បើនិយាយពី German wheat គឺជាស្រាបៀដែលមានកំរឹតជាតិអាល់កុល 5.4% មានក្លិនក្រអូបបែបស្រូវសាលី មកពីប្រទេសអាល្លឺម៉ង់។ រីឯ Four Berry Goose ជាស្របៀរដែលមានកំរឹតជាតិអាល់កុល 3.8% ជាប្រភេទស្រាបៀរដែលផ្សំចេញពីផ្លែ Berry ចំនួន ៤ប្រភេទ ហើយស្រាបៀរប្រភេទនេះដែរគឺត្រូវនឹងសុភាពនារី។ ចំពោះ Coffee Porter ជាប្រភេទស្រាបៀរដែលមានជាតិអាល់កុល 6% ហើយមានសារធាតុផ្សំចេញពី សូកូឡា ការ៉ាមែល កាហ្វេ និងម្សៅ Peanut ។
គ្រប់រសជាតិនៃប្រភេទស្រាបៀរទាំងអស់នេះគឺមាននៅតែ Prince Brewing តែមួយគត់ បែបនេះគ្រប់គ្នាចង់សាកភ្លក្ស កុំភ្លេចអញ្ជើញមកទីនេះ។ ជាពិសេសក៏មានអាហារសម្រាប់ទទួលទានឆ្ងាញ់ៗបែបអ៊ឺរ៉ុប ជាច្រើនប្រភេទផងដែរ ហើយក៏មានជាប្រភេទតែ កាហ្វេ និង Cocktail ផងដែរ។ ជាពិសេសសម្រាប់ពេលយប់ អ្នកទាំងអស់គ្នាអាចទៅអង្គុយនៅ Sky bar ជាមួយបរិយាកាសដ៏ស្រស់ស្រាយផងដែរ៕
Prince Brewing
លេខទូរសព្ទ៖ 010 927 188 / 099 588 161
ទីតាំង៖ អគារលេខ 86E0 មហាវីថីសម្តចសុធារស ខណ្ឌដូនពេញ រាជធានីភ្នំពេញ
វីដេអូ៖