ប្លែកអារម្មណ៍! បង្កងប៊ីប៊ីឃ្យូ នៅភូមិស្ទូចបង្កង

0
2780
បង្កងប៊ីប៊ីឃ្យូ

នាពេលបច្ចុប្បន្ននេះ ប្រសិនបើយើងចង់រកកន្លែងស្ទូចត្រី ឬបង្កង ដើម្បីកម្សាន្តអារម្មណ៍នោះពិតណាស់អ្នកទាំងអស់គ្នាត្រូវពិបាករកកន្លែងបែបនោះ តែពេលនេះម៉ោងនេះយើងសូមលើកយកភោជនីយដ្ឋានមួយកន្លែងដែលមានឈ្មោះថា ភូមិស្ទូចបង្កង | Prawning Village ដែលមានបរិយាកាសត្រជាក់ ធំទូលាយ មានកញ្ចុះអង្គុយលេងជាលក្ខណៈគ្រួសារ ឬក៏តុ អង្គុយធម្មតា ដែលជាជំរើសលោកអ្នកជ្រើសរើសបាន។

លោកអ្នក និងក្រុមគ្រួសារអាចកម្សាន្តសប្បាយជាមួយការស្ទូចបង្កងបណ្តើរ ញ៉ាំអាហារជាច្រើនមុខបណ្តើរដែលមានដូចជា៖ បង្កងប៊ីប៊ីឃ្យូ, បង្កងឆាម្រេចខ្ចី, ទាខទឹកស៊ីអីុវ, ឆ្អឹងជំនីបំពងសុះកាហ្វេ, ការីឡាក់សាបែបសាំងហ្គាពួរ និងពិសេសទៀតនោះក៏មានលក់នូវ ស៊ុប Steamboat ផងដែរ។

បង្កងឆាម្រេចខ្ចី
បង្កងឆាម្រេចខ្ចី
បង្កងឆាម្រេចខ្ចី
បង្កងឆាម្រេចខ្ចី
ទាខទឹកស៊ីអ៊ីវ
ទាខទឹកស៊ីអ៊ីវ
ឆ្អឹងជំនីជ្រូកបំពងសុះកាហ្វេ
ឆ្អឹងជំនីជ្រូកបំពងសុះកាហ្វេ
ការីឡាក់សាបែបសាំងហ្គាព័រ
ការីឡាក់សាបែបសាំងហ្គាព័រ
បង្កងប៊ីប៊ីឃ្យូ
បង្កងប៊ីប៊ីឃ្យូ
ស៊ុប Steamboat
ស៊ុប Steamboat Set

សង្ឃឹមថាពេលដែលលោកអ្នកមើលវីដេអូខាងក្រោមចប់ លោកអ្នកនឹងមានគំរោងដើម្បីពេលវេលាដ៏កក់ក្តៅជាមួយគ្រួសារលោកអ្នកនាថ្ងៃចុងសប្តាហ៍នេះ ភាពសប្បាយរីករាយជាមួយភោជនីយ៍ភូមិស្ទូចបង្កងដែលនៅមិនឆ្ងាយពីក្រុងភ្នំពេញ ទាំងអស់គ្នា។

អាស័យដ្ឋាន៖ #57, ផ្លូវ 313, សង្កាត់បឹងកក់2, ខ័ណ្ឌទួលគោក, ភ្នំពេញ(ក្រោយផ្សារមាន់អាំង) ឬអាចទាក់ទងតាមទូរស័ព្ទលេខ៖ 023 64 15 111 ។

Facebook Page :   Prawning Village