ចុងបញ្ចប់ Joe Allen រៀបចំក្នុងការផ្លាស់ប្តូរទៅក្រុម Stock City

Joe Allen 2016 • Liverpool FC | Goals, Skills, Assists

0
913
Joe Allen

Joe Allen បានរៀបចំក្នុងការពិនិត្យសុខភាពសំរាប់ការផ្ទេរទៅលេងអោយក្រុម Stock City ក្នុងតំលៃ ខ្លួនប្រហែល 17លានដុល្លារអាមេរិច បើតាមព័ត៌មានរបស់ The Mirror។ កីឡាករសញ្ជាតិ Wales រូបនេះ គឺមានការចាប់អារម្មណ៏ជាច្រើនពីក្រុមធំៗ បន្ទាប់ពីរូបគាត់បានបង្ហាញទំរង់លេងយ៉ាងល្អក្នុង ការប្រកួតពាន់រង្វាន់ទ្វីបអ៊ឺរ៉ុប ក្នុងប្រទេសបារាំងកាលពីពេលថ្មីៗកន្លងមកនេះ។ សូម្បីតែក្រុមចាស់ របស់គាត់ក៏ព្យាយាមក្នុងការនាំយកកីឡាកររូបនេះត្រលប់មកវិញដែរ។

Joe Allen Joe AllenJoe Allen កីឡាករ Allen បានផ្លាស់ប្តូរមកលេងអោយក្រុមហង្សក្រហម Liverpool ចាប់តាំងពីឆ្នាំ2012 ក្រោម ការគ្រប់គ្រងរបស់អ្នកចាត់ការចាស់របស់លោក Brendan Rodgers។ ក្នុងកំឡុងពេលស្នាក់នៅជាមួយក្រុម Liverpool គាត់បានបង្ហាញខ្លួនបាន ចំនួន129ប្រកួត និងរកបាន ចំនួន7គ្រាប់។ ហើយសំរាប់រយៈ ពេល3ឆ្នាំ ជាមួយក្រុម Swansea គឺគាត់បង្ហាញខ្លួនបាន150ប្រកួត។

Joe AllenJoe Allen

https://www.youtube.com/watch?v=IANTvwU7D4g