ក្រុមហ៊ុនផលិតកញ្ចក់អាមេរិក Corning ទើបតែបង្ហាញកញ្ចក់ជំនាន់ថ្មីគឺ Gorilla Glass 5 បំពាក់លើស្មាតហ្វូន ។ កញ្ចក់ជំនាន់ទី ៥ នេះមានភាពរឹងមាំជាងមុន ពោលទោះបីជាធ្លាក់ពីកម្ពស់ ១,៦ ម៉ែត្រក៏មិនប្រេះបែកដែរ ។

Gorilla-glass

ក្រុមហ៊ុន Corning ឱ្យដឹងថាអ្នកប្រើប្រាស់ទូរស័ព្ទច្រើនជាង ៨៥% យ៉ាងហោចណាស់បានធ្លាក់ទូរស័ព្ទរបស់ពួកគេមួយដងក្នុងមួយឆ្នាំ ។ ៥៥% ផ្សេងទៀតបានធ្លាក់ទូរស័ព្ទបីដង ឬលើសពីនេះក្នុងមួយឆ្នាំ ។ យ៉ាងណាមិញអ្នកប្រើប្រាស់ទូរស័ព្ទ ៦០% គឺធ្លាក់ទូរស័ព្ទពីកម្ពស់ស្មា និងចង្កេះ ។ ក្រុមហ៊ុនទាញការសន្និដ្ឋានថាវាកើតឡើងចំពេលពួកគេដកទូរស័ព្ទចេញពីហោប៉ៅ ឬក៏នៅពេលពួកគេទាញទូរស័ព្ទថតរូប ។

Gorilla-glass

Gorilla Glass 5 នឹងដោះស្រាយរាល់បញ្ហានោះ ដែលតែងតែកើតមានចំពោះអ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់ ។ ៨០%នៃការធ្វើតេស្តកញ្ចក់ Gorilla Glass 5 បង្ហាញថាវាមានសភាពធន់ខ្លាំងទៅនឹងការធ្លាក់ពីកម្ពស់១,៦ម៉ែត្រ ហើយវានឹងត្រូវគេបំពាក់លើទូរស័ព្ទនៅចុងឆ្នាំ ២០១៦ នេះផងដែរ ។

Gorilla-glass

ដូច្នេះ សូមតាមដានវីដេអូខាងក្រោម នូវការពិសោធន៍ Gorilla Glass 5 នេះ !

ប្រភព៖ YouTube Channel Corning Incorporated

ប្រភព៖ YouTube Channel CNET