រីករាយនឹងពិភពសមុទ្រពី Insta Sea Food

ហាង Insta Sea Food

0
2861
Insta Sea Food

ចង់រកកន្លែងលំហែរអារម្មណ៍ បែបបរិយាកាសមាត់សមុទ្រញ៉ាំអាហារបែប Sea Food អីមែនទេ? ចឹងបើលោកអ្នកមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅទីឆ្ងាយដើម្បីលំហែរអារម្មណ៍ទេនោះ កុំអស់សង្ឃឹមអីណា! យើងសូមណែនាំហាងអាហារមួយកន្លែងដែលទើបតែរីករូបរាងឡើង ដែលការតុបតែងហាងមួយនេះ មើលទៅដូចយើងកំពុងអង្គុយញ៉ាំនៅមាត់សមុទ្រចឹង ហើយមានភ្លេងលេងកំដរអារម្មណ៍ថែមទៀតផង។

Insta Sea Food
Insta Sea Food

ហាង Insta Sea Food មានលក់នូវមុខម្ហូបបែបគ្រឿងសមុទ្រជាច្រើនប្រភេទ និងប្លែកៗថែមទៀតផង ដូចជា៖ ក្បាលបង្គារបំពងខ្ទឹមស, បង្គារយក្សអាំងឈីសពិសេស, ព្រុយត្រីសាម៉ុនអាំង និងបំពង, ត្រីសាម៉ុនខ្ចប់សាឡាត ហើយអ្វីដែលប្លែកភ្នែកនោះគឺ គ្រឿងសមុទ្រឈុត Big Size អាំង ចំហុយ ឬក៏បំពងតាមតំរូវការលោកអ្នក កុំភ្លេចណា ដឹងតែប្លែកភ្នែកម៉ង។

គ្រឿងសមុទ្រឈុត Big Size - Insta Sea Food
គ្រឿងសមុទ្រឈុត Big Size – Insta Sea Food
គ្រឿងសមុទ្រឈុត Big Size - Insta Sea Food
គ្រឿងសមុទ្រឈុត Big Size – Insta Sea Food
គ្រឿងសមុទ្រឈុត Big Size - Insta Sea Food
គ្រឿងសមុទ្រឈុត Big Size – Insta Sea Food
ត្រីសាម៉ុនខ្ចប់សាឡាត
ត្រីសាម៉ុនខ្ចប់សាឡាត
បង្គារយក្សអាំងឈីស
បង្គារយក្សអាំងឈីស

អូ៎ភ្លេចប្រាប់សំរាប់តម្លៃ គ្រឿងសមុទ្រឈុត Big Size គឺ ៤៥០០០៛ ឯទីតាំងវិញគឺនៅលើផ្លូវ 257 សន្ធរម៉ុក ប្លុកក្បែរមន្ទីរពេទ្យអង្គរធំ កម្ពុជាក្រោម តែបើលោកអ្នករកមិនឃើញម៉េចម៉ាអី Call ទៅលេខនេះម៉ងទៅណាៈ Tel: 010 656 158 | 010 62 62 06 ។

 

Insta Sea Food
បង្គារអាំង – Insta Sea Food

សំរាប់ម៉ោងបើកដំណើរការ ហាង Insta Seafood ចាប់បើកពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់ ហើយមិនតែប៉ុណ្ណោះ ក៏មានម៉ោងពិសេសផងដែរគឺ Happy Hour ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង២រសៀល មានការផ្តល់ជូននូវភេសជ្ជៈដោយឥតគិតថ្លៃ។

ត្រីសាម៉ុនខ្ចប់សាឡាត
ត្រីសាម៉ុនខ្ចប់សាឡាត
ព្រុយត្រីសាម៉ុនអាំង
ព្រុយត្រីសាម៉ុនអាំង