សេវាកម្ម Samsung Pay គឺជាសេវាកម្មមួយដែលអាចឲ្យអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន Samsung អាចទូទាត់ការចំនាយទៅលើការទិញ ផលិតផលផ្សេងៗ តាមផ្សារទំនើប, Mart, កម្មវិធី(App), ហ្គេម (Game) រឺក៏ទំនិញផ្សេងៗតាមរយះអនឡាញ (Online Shopping) ជាដើមបានយ៉ាងងាយស្រួល ។
ហើយពេលនេះក្រុមហ៊ុនក៏បានបន្ថែមមុខងារអាចដកសាច់ប្រាក់ពីទូរ ATM បានទៀតនេះគឺរឹតតែពិសេសបំផុត ។
សូមបញ្ជាក់ផងដែរថាសម្រាប់មុខងារថ្មីនេះគឺអាចប្រើបានតែក្នុង ប្រទេសកូរ៉េខាងត្បូងហើយក៏អាចប្រើបានតែជាមួយធនាគារ Woori Bank តែមួយប៉ុណ្ណោះ។