មីសាច់ទាអ្នកញ៉ាំច្រើនណាស់ គិតមើល៍ឆ្ងាញ់អត់?

មីសាច់ទា

0
2879
មីសាច់ទា លាយប្រហិតត្រី
មីសាច់ទា លាយប្រហិតត្រី

ល្ងាចៗឡើងអ្នកខ្លះជិះឡាន ម៉ូតូរកកន្លែងញ៉ាំអីប្លែកៗ ដើម្បីបំពេញអារម្មណ៍ឃ្លាន និងការអផ្សុកមើលគេមើលឯង ហើយអ្វីដែលមិនអាចអត់បាននោះគឺរសជាតិ និងសេវាកម្មល្អនឹងហ្មង។ មិនអីទេណា! បើអ្នកមានគំរោងមែន យើងដោះស្រាយជូនអ្នកបាន ធានាថារសជាតិអ៊ែម សេវាកម្មក៏អ៊ែម ហើយថែមទាំងអាចអង្គុយមើលគេមើលឯងដើរហាត់ប្រាណនៅសួនច្បារសម្តេចហ៊ុន សែន បានថែមទៀតផង។

មីសាច់ទា លាយប្រហិតត្រី
មីសាច់ទា លាយប្រហិតត្រី

ឃើញរូបភាព និងចំណងជើងដឹងថាអ្នកទាំងអស់គ្នាដឹងឈ្មោះម្ហូបបាត់ហើយថា ជាមីសាច់ទា មែនអត់? តែអ្វីដែលយើងចង់យកមកបង្ហាញលោកអ្នកនោះគឺ ថាសេវាកម្មល្អ និងតម្លៃដ៏សមរម្យរបស់បងប្រុសម្នាក់ដែលគាត់បានដាក់ឈ្មោះអោយហាងរបស់គាត់ភ្លាមៗពេលដែលយើងសួរ ថា មីសាច់ទាក្រសួងបរិស្ថានចាស់ ។

មីសាច់ទា លាយប្រហិតត្រី
មីសាច់ទា លាយប្រហិតត្រី
បាយឆាសាច់គោ
បាយឆាសាច់គោ

គាត់បន្តទៀតថា បើលោកអ្នកចង់មករកទីតាំងដើម្បីសាកញ៉ាំ អ្នកអាចជិះតាមរង្វង់មូលវិមានឯករាជ្យឆ្ពោះមកកាន់រង្វង់មូល ជួន ណាត់ នៅខាងស្តាំដៃជាប់នឹងរបងក្រសួងបរិស្ថានចាស់ អ្នកនឹងឃើញមានរទះមួយដែលមានចង់ផ្លាកយីហោលម្អរដាក់ឈ្មោះថា មីសាច់ទា ១ចាន ៦០០០៛ និងមានម្ហូបផ្គួបផ្សំជាច្រើនមុខទៀតដូច មី ឬ ហ្វី ឬគុយទាវ សាច់គោ សាច់សសៃកែង និងបាយឆាដ៏ឆ្ងាញ់ថែមទៀតផង។

បាយឆាសាច់គោ និងមីសាច់ទា
បាយឆាសាច់គោ និងមីសាច់ទា

បើចឹងមែននោះ! កុំភ្លេចណា Admin សាកហើយៗ ឆ្ងាញ់បស់គេមែនកុំភ្លេចសាកណាល្ងាចនេះ…អូ៎ភ្លេចទៅជុំគ្នាណាបានសប្បាយ!!!

វីដេអូ មីសាច់ទា