ប្រវត្តិរបស់បុណ្យសែនព្រះខែ

0
6943
mooncakes-and-tea
mooncakes-and-tea

បុណ្យសែនព្រះខែ គឺជាពិធិបុណ្យមួយរបស់ប្រជាជនចិន ដែលតែងតែប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី 15 ខែកញ្ញា នៃប្រតីទិនរបស់ ជនជាតិចិន។ ពីធីបុណ្យ គឺធ្វើឡើងដើម្បីអបអរដោយការប្រមូលផលរបស់ប្រជាជន នឹងដើម្បី ថ្វាយបង្គំព្រះចន្ទ័ផងដែរ។ ពិធី បុណ្យសែនព្រះខែ គឺធ្វើឡើងចំថ្ងៃដែលព្រះចន្ទ័ពេញ បរមីជារៀងរាល់ឆ្នាំ។

បើក្រឡេកទៅក្នុងកំឡុងឆ្នាំ 1600-1046 មុនគ-ស ស្ថិតនៅក្នុងរាជវង្ងយាន គឺមានរឿងព្រេងមួយ ដែលអាច និយាយថាជារឿង Romeo និង Juliet របស់ចិននោះ។ ហើយក៏ជារឿងនិទានមួយដែលទាក់ទងទៅ និងប្រវត្តិ របស់បុណ្យសែនព្រះសែននេះផងដែរ។

Moon Festive
Moon Festive

អស់កាលជាយូរមកហើយ ប្រទេសចិនត្រូវជួបនឹងបញ្ហាដល់ធំមួយ។ នៅលើមេឃ គឺមានព្រះអាទិត្យរហូត ដល់ ទៅ10  ដែលវាធ្វើ  អោយផែនដីមានសភាពក្តៅខ្លាំង និងពីបាកដល់ការរស់នៅទាំងមនុស្ស សត្វ និងរុក្ខជាតិ នានា។ រុក្ខជាតិ និងសត្វទាំងអស់ចាប់ ផ្តើមស្លាប់។ ហើយមនុស្សចាប់ផ្តើម ហេវហត់ និងស្រែកទឹកជាខ្លាំង។ ក្នុងកំឡុងដែល ប្រទេសចិនកំពុងជួបនៅបញ្ហានេះ ក៏បាន លេចមុខនៅបុរសក្លាហានម្នាក់ដែលមាន ឈ្មោះថា Hou Yi។ Hou Yi គឺជាអ្នកជំនាញខាងបាញ់ព្រួយ។ គាត់ក៏បានសំរេចចិត្តជួយ ប្រជាជន ទាំងអស់ ដោយវិធី បាញ់ព្រួយទំលាក់ព្រះអាទិត្យទាំងនោះ។  វាប្រហែលជារឿងមួយដែលមិនអាចនឹងទៅរួច ប៉ុន្តែប្រជាជន ទាំងអស់ បានអោយគាត់សាកល្បងមើល។ ពេលនោះ Hou Yi បានឡើងទៅលើភ្នំដែល មានកំពស់ខ្ពស់ជាងគេ ដែល គាត់បានរក ឃើញ។ បន្ទាប់ពិស្វែងរកបានភ្នំដែលខ្ពស់ជាងគេ ហើយគាត់ ក៏ចាប់ផ្តើមបាញ់ទំលាក់ព្រះអាទិត្យម្តង មួយៗ រហូតទាល់តែអស់ព្រះអាទិត្យចំនួន9។ គាត់ទុកតែព្រះអាទិត្យមួយប៉ុណ្ណោះសំរាប់បំភ្លឺ និងផ្តល់ភាពកក់ក្តៅដល់មនុស្ស។

ពេលនោះហើយ ដែល Hou Yi បានក្លាយទៅជាវិរៈបុរសរបស់ប្រជាជនចិន។ ហើយក៏ទទួលបានការអញ្ជើញ របស់ស្តេចអោយកាន់ព្រះរាជវង្សដើម្បីទទួលបាននៅរង្វាន់យ៉ាងពិសេសមួយ។ រង្វាន់ដល់ពិសេសនោះ គឺជា ទឹកម្យ៉ាង ដែលអាចអោយ Hou Yi អាចហោះហើរទៅកានឋានលើ និងមានជីវិតអមតៈ។ ប៉ុន្តែអ្វីដែល ជាបញ្ហា គឺទឹកនោះមានតែមួយដប ហើយសំរាប់តែមនុស្សម្នាក់។ Hou Yi គាត់មិនចង់ចាក់ចេញពី Chang’e ដែលជាប្រពន្ធដល់ស្រស់ស្អាតរបស់គាត់នោះទេ។ ដូច្នេះហើយ Chang’e បានយកទឹកពិសេសនេះទៅរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាពមួយ។

header_fullmoon_jackieleeប៉ុន្តែក្រោយមកសិស្សរបស់គាត់ម្នាក់ឈ្មោះថា Peng Meng បានរៀបចំគំរោងការលួចយកទឹកពិសេស នោះ។ ហើយនៅថ្ងៃមូយ ពេលដែល Hou Yi ចេញទៅបរបាញ់សត្វបាត់។ Peng Meng បានទៅផ្ទះរបស់គាត់ ហើយគំរាម Chang’e ជាមួយនឹងដាវរបស់គេ។ Chang’e ដោយដឹងថាមិនអាចយកឈ្នះបាន នាង ក៏ចាប់យកដប់ទឹកពិសេសហើយក៏ផឹកទឹកនោះអស់ ដើម្បីការពារវាពីកណ្តាប់ដៃរបស់ Peng Meng។ បន្ទាប់មក Hou Yi ក៏ត្រលប់មកដល់ផ្ទះវិញ ប៉ុន្តែអ្វីៗបានយឺតពេលទៅហើយ គឺគាត់បានត្រឹមឃើញ ប្រពន្ធជាទីស្រឡាញ់របស់ខ្លួនហោះទៅព្រះចន្ទ័។ Hou Yi មានការខូចចិត្តយ៉ាងខ្លាំង ពីព្រោះគាត់បានបាត់ បង់ប្រពន្ធជាទីស្រឡាញ់រៀងរហូត។ ហើយចាប់តាំងពីពេលនោះមក នៅពេលដែលព្រះចន្ទ័ពេញវង្ស គឺ Hou Yi តែងតែសំលឹងមើល និងនឹកដល់ Chang’e ជានិច្ច។

ចាប់ពីពេលនោះមកប្រជាជានចិនតែងតែនាំគ្នាធ្វើពិធីបុណ្យសែនព្រះខែនេះរហូតមក។ សំរាប់ក្នុងឪកាស ពិធីសែនព្រះខែខាងមុខនេះ ហាងនំអប្សរាក៏មានចេញនៅស្នូលថ្មីជាច្រើន និងមាននំសំរាប់អ្នកជំងឺទឹកនោមផ្អែម ផងដែរ។ ពត៌មានលំអិតអាចទំនាក់ទំនងទៅកាន់ 012222253/012889243។