ស្ពាន Beipanjiang គឺជាស្ពានខ្ពស់បំផុតរបស់ពិភពលោក ដែលមានកំពស់ខ្ពស់ជាង24ម៉ែត្រ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅក្នុងទីក្រុងញូវយ៉ក។ ស្ពាន Beipanjiang ឆ្លងកាត់ទន្លេ Nizhu ដែលមានទីតាំងស្ថិតនៅចន្លោះ ខេត្តYunnan និងខេត្ត Guizhou នៅក្នុងបប្រទេសចិន ដែលមានប្រវែង 565ម៉ែត្រពីស្ពានទៅទន្លេ។
វាត្រូវបានបញ្ចប់ការសាងសង់ផ្លូវការនៅថ្ងៃសៅរ៍ថ្មីៗនេះ បន្ទាប់ពីដំណើរការសាងសង់អស់រយៈពេល 3ឆ្នាំ គេចំណាយថវិកាក្នុងការសាងសង់អស់ជាង 1លានយ័ន ឬជិត 150លានដុល្លារអាមេរិក ហើយស្ពាននេះត្រូវបានគេរំពឹងថានឹងបើកនៅមុនពេលចុងឆ្នាំនេះ។